គ្រាប់បែកមួយផ្ទុះសម្លាប់ប៉ូលិសម្នាក់ពេលបំពេញភារកិច្ចនៅក្នុងខេត្តKirkuk ប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

ប៉ូលិសសហព័ន្ធអ៊ីរ៉ាក់និយាយថាមន្រ្តីប៉ូលិសមួយរូបត្រូវស្លាប់ក្នុងហេតុការណ័បំផ្ទុះគ្រាប់បែកមួយកើតឡើងក្នុងខេត្តKirkukកាលពីថ្ងៃចន្ទដែលជាខេត្តសម្បូរប្រេង។ គេហទំព័រព័ត៌សារព័ត៌មានBaghdad Todayដកស្រង់ប្រភពពីប៉ូលិសសហព័ន្ធនិយាយថាប៉ូលិសម្នាក់ត្រូវស្លាប់ក្នុងអំឡុងពេលបំពេញភារកិច្ច ខណៈការបំផ្ទុះគ្រាប់បែកមួយផ្ទុះឡើងស្ថិតនៅក្នុងសង្កាត់Hawija ភាគនិរតីខេត្តKirkuk។

មិនមានព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារដោយគ្រាប់បែកនេះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមIS ភាគច្រើនទទួលខុសត្រូវចំពោះការវាយប្រហារដែលផ្ដោតលើតំបន់ដែលមានមនុស្សច្រើន រួមទាំងទីផ្សារ ហាងកាហ្វេ និងវិហារអ៊ីស្លាមនៅទូទាំងប្រទេសអ៊ីរ៉ាក់។

សូមបញ្ជាក់ថាបើយោងតាមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់(UNAMI) បានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុបចំនួន៣២នាក់ត្រូវបានសម្លាប់ និង៣២នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម និងអំពើពាក់ព័ន្ធនឹងជម្លោះហិង្សាដែលបានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៨កន្លង​មកនេះ។

ខេត្តNinevehគឺជាខេត្តមួយទទួលរងគ្រោះខ្លាំងបំផុតដោយមានជនស៊ីវិល២៦នាក់ស្លាប់ និងរបួស (៧នាក់ស្លាប់ ១៩នាក់របួស) បន្ទាប់មកគឺរដ្ឋធានីBaghdad ដែលមានអ្នកស្លាប់១៧នាក់ និង៣នាក់រងរបួស និងខេត្តSalahuddin មានអ្នកស្លាប់៣នាក់ និងរបួស៣នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here