ជនជាតិឆេកម្នាក់ត្រូវជាប់ពន្ធនាគារដោយសារការវាយប្រហារភេរវកម្មលើរថភ្លើងដឹកអ្នកដំណើរ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

និវត្តន៍ជនជនជាតិឆេកម្នាក់កាប់ឈើដើម្បីរាំងខ្ទប់ផ្លូវរថភ្លើង ហើយបន្លំខ្លួនជាឥស្លាមនិយម ត្រូវជាប់គុកអស់រយៈពេល៤ឆ្នាំក្រោមបទចោទប្រកាន់ភេរវកម្ម។

លោក Jaromir Balda អាយុ ៧១ឆ្នាំទុកសារមួយនៅកន្លែងកើតហេតុដែលប្រកាសថា “Allahu Akbar” ឬ “ព្រះជាម្ចាស់ដ៏អស្ចារ្យណាស់” នៅក្នុងភាសាអារ៉ាប់។ រថភ្លើងដឹកអ្នកដំណើរ២គ្រឿងបានបុកដើមឈើ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។

នៅក្នុងការផ្តន្ទាទោសតុលាការបញ្ជាឱ្យព្យាបាលផ្លូវចិត្ត នូវការគាំទ្រខាងស្ដាំនិយម។ លោកបានបន្តទៀតថា លោកសង្ឃឹមថានឹងពង្រីកការភ័យខ្លាចដល់ជនចំណាកស្រុកជាអ្នកកាន់សាសនាអ៊ីស្លាម។

លោក Balda បានប្រាប់តុលាការ ក្នុងតំបន់នៅទីក្រុង Prague ថា “ខ្ញុំមិនចង់ប្រព្រឹត្តអំពើភេរវកម្មទេ ខ្ញុំចង់ទប់ទល់នឹងរឿងនេះណាស់” ។ លោក Balda ក៏បាននិយាយផងដែរថា លោកមានការភ័ន្តច្រឡំ ដោយសារការប្រើប្រាស់ថ្នាំសម្ពាធឈាមតែប៉ុណ្ណោះ។

វិស្វករអគ្គីសនីចូលនិវត្តន៍ បានទុកដើមឈើចោល នៅតាមផ្លូវដែលនៅជិតទីក្រុង Mlada Boleslav ចម្ងាយប្រហែល ៥០គីឡូម៉ែត្រខាងជើង Prague នៅឆ្នាំ២០១៧។ អ្នកដំណើរ ៩នាក់ នៅលើរថភ្លើងទី១ និងខណៈរថភ្លើងទី២ ដែលមានអ្នកដំណើរ ៦នាក់ និងបុគ្គលិក ៣នាក់ បានវាយប្រហារដើមឈើនេះ ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង ១ម៉ោង។អ្នកជំនាញម្នាក់ បាននិយាយថា សំណាងណាស់ដែលរថភ្លើងមិនបានរអិលធ្លាក់ពីផ្លូវដែកនោះទេ។

យោងតាមកាសែត Novinky.cz បានរាយការណ៍ថា កំណត់ត្រាដែលលោកបានចាកចេញពីកន្លែងកើតហេតុ ហើយគ្រោងមានការវាយប្រហារនៅលើទឹកដីឆេក និងអំពាវនាវឱ្យមានអំពើហឹង្សាប្រឆាំងនឹង “ឆ្កែមិនជឿឆេក” ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចង្អុលបង្ហាញនូវភាពរអាក់រអួល របស់បុរសជនជាតិឆេកវ័យចំណាស់ ដូចជាមានភាពខ្លាំងក្លាឡើង ដោយសារវោហាសាស្ត្ររបស់អ្នកប្រឆាំងនឹងជនអន្តោប្រវេសន៍ជាលើកដំបូង នៅក្នុងប្រទេស ត្រូវផ្តន្ទាទោសពីបទល្មើសភេរវកម្ម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here