លោកត្រាំគំរាមវាយប្រហារកងកម្លាំងតួកគីប្រសិនបើវាយប្រហារលើកម្លាំងឃឺដ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩

លោកប្រធានាធិបតីអាមេរិក Donald Trump គំរាមកំហែងថា​នឹងវាយប្រហារលើកម្លាំងតួកគី ប្រសិនបើក្រុងអានការ៉ាព្យាយាមវាយប្រហារលើក្រុមឃឺដស៊ីរី ក្រោយពីកងទ័ពអាមេរិកដកកម្លាំងចេញពីប្រទេសស៊ីរី។

លោកសរសេរថា “យើងនឹងបំផ្លាញសេដ្ឋកិច្ចប្រទេសតួកគី បើពួកគេវាយប្រហារលើជនជាតិឃឺដ” ។ មេដឹកនាំអាមេរិកបន្ថែមថា៖ «ដូចគ្នានេះដែរ លោកក៏មិនចង់​ឱ្យឃឺដ​ធ្វើឱ្យភាគីតួកគីខឹងសម្បាទេ»។

លោក Trump បញ្ជាក់ផងដែរថា តំបន់សុវត្ថិភាពចម្ងាយ២០ម៉ាយត្រូវតែបង្កើតឡើង។ នៅថ្ងៃទី១៩ ខែធ្នូ លោកស្រី Sarah Sanders រដ្ឋលេខាធិការសេតវិមានប្រកាសថា សហរដ្ឋអាមេរិកចាប់ផ្តើមដកកងទ័ពចេញពី​ប្រទេស​ស៊ីរី។ លោកប្រធានាធិបតីអាមេរិក Donald Trump ថ្លែងលើបណ្តាញសង្គម Twitter ថាសហរដ្ឋអាមេរិកកម្ចាត់កងកម្លាំង IS នៅក្នុងប្រទេសស៊ីរី​ដែលជាមូលហេតុតែមួយគត់សម្រាប់​កងទ័ពអាមេរិកនៅទីនោះ។  

អ្នកនាំពាក្យប្រធានាធិបតីតួកគីលោក Ibrahim Kalin សរសេរលើបណ្តាញធ្វីធើរនៅថ្ងៃចន្ទថា ទីក្រុងអង់ការ៉ាកំពុងប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមឃឺដនៅក្នុងប្រទេស​ស៊ីរី បើទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump គំរាមវាយលុកសេដ្ឋកិច្ចរបស់ប្រទេសតួកគី។ “

លោក Trump  ភេរវករមិនអាចក្លាយជាដៃគូ និងជាសម្ព័ន្ធមិត្តរបស់អ្នកទេ។ ប្រទេសតួកគីរំពឹងថា សហរដ្ឋអាមេរិកនឹងផ្តល់កិត្តិយសដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយមិនចង់ឱ្យមានស្រមោលអំពើរភេរវកម្មនោះទេ។

មិនមានភាពខុស​គ្នានោះទេរវាង DAESH [ក្រុមភេរវករអ៊ីស្លាមក្រៅច្បាប់នៅក្នុងប្រទេសរុស្ស៊ី TASS] PKK [គណបក្សពលករឃឺដ] PYD [គណបក្សប្រជាធិបតេយ្យ] និង YPG [អង្គភាពការពារប្រជាជន] ។ យើងនឹងបន្តការប្រយុទ្ធប្រឆាំងនឹងពួកគេទាំងអស់ ”

LEAVE A REPLY

Please enter your comment!
Please enter your name here