ក្រុមអាល់កៃដាអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅសណ្ឋាគារក្នុងប្រទេសកេនយ៉ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

ក្រុមគ្រូពេទ្យយកសាកសពជាច្រើនចេញពីអគារក្បែរសណ្ឋាគារមួយក្នុងការវាយប្រហារក្នុងរដ្ឋធានីណៃរ៉ូប៊ី ( Nairobi) ប្រទេសកេនយ៉ា។ ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដាអះអាងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនោះ។

សណ្ឋាគារ DusitD2 និងបរិវេណការិយាល័យដែលនៅក្បែរគ្នារងការវាយប្រហារ​ពីការផ្ទុះចំនួនពីរនៅថ្ងៃអង្គារ ខណៈដែលរូបភាពផ្ទាល់ពីកន្លែងកើតហេតុក៏មានជាមួយសំឡេងបាញ់ប្រហារ និងការផ្ទុះបន្ថែមទៀត។  មនុស្សដែលរងរបួសត្រូវគេនាំទៅឆ្ងាយពីហេតុការណ៍នេះ។ សិស្សនៅអាគារសាកលវិទ្យាល័យមួយនៅក្បែរនោះក៏ត្រូវគេជម្លៀសចេញផងដែរ។

សារព័ត៌មាន Reuters រាយការណ៍ថា យ៉ាងហោចណាស់មានសាកសពចំនួន៦ត្រូវយកចេញពីអគារនៅជុំវិញសណ្ឋាគារដែលអ្នកស្លាប់មានចំនួន៧នាក់។ អគ្គស្នងការប៉ូលិស​​​កេនយ៉ាលោក Joseph Boinnet ចាត់ទុកឧបទ្ទវហេតុនោះជាការវាយប្រហារអំពើរភេរវកម្ម ។ លោកបន្ថែមថា ពួកសកម្មប្រយុទ្ធប្រដាប់អាវុធស្ថិតនៅក្នុងអាគារ ហើយធ្វើប្រតិបត្តិការ។

អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាលសាបាប ប្រាប់ភ្នាក់ងារ Reuters ថាពួកគេទទួលខុសត្រូវចំពោះការវាយប្រហារនេះដោយបន្ថែមថា សមាជិករបស់ខ្លួននៅតែប្រយុទ្ធនៅខាងក្នុងដដែល។ គេប្រទះឃើញអ្នកជំនាញ​​ដោះមីននៅកន្លែងកើតហេតុ ប៉ុន្តែមិនទាន់ច្បាស់ថា តើពួកគេនៅបន្តនៅទីនោះខណៈដែលគ្រាប់កាំភ្លើង និងការផ្ទុះនៅកើតមានបន្តក្នុងសណ្ឋាគារ។

អ្នកនាំពាក្យស្នងការប៉ូលិសនិយាយថា ពួកគេកំពុងធ្វើការលើការវាយប្រហាររបស់ភេរវករ។ មេបញ្ជាការប៉ូលិស Nairobi លោកPhilip Ndoloនិយាយថា ពួកគេព័ទ្ធជុំវិញតំបន់មាត់ទន្លេដោយសារតែមានការប្លន់។

ទោះបីជាយ៉ាងណាក៏ដោយ ​តាមរយៈការនិយាយទៅកាន់ ទូរទស្សន៍ក្នុងតំបន់  អ្នកនាំពាក្យរបស់ប៉ូលិសនិយាយថា ពួកគេមិនទាន់អាចវាយតម្លៃពី លទ្ធភាពដែលថា វាជាការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធទេ។ លោក  ឆាលេស អូវីណូ (Charles Owino)ប្រាប់ទូរទស្សន៍ស៊ីធីហ្សិន (Citizen) ថា “យើងត្រូវតែស្វែងរកឧប្បត្តិហេតុ ខ្ពស់បំផុតដែលអាចកើតមានឡើង។ ឧប្បត្តិហេតុខ្ពស់បំផុតដែលយើងជួបគឺអំពើរភេរវកម្ម” ។

ខ្សែវីដេអូផ្សាយផ្ទាល់ក៏បានថតរូបភាពរបស់ប៉ូលិសកាន់កាប់នៅទីតាំងជុំវិញអាគារ និងជួយ មនុស្សរងរបួសឱ្យនៅឆ្ងាយពីឧបទ្ទវហេតុនេះ។ បុរសម្នាក់ពោរពេញដោយឈាមនៅពេលគេ ជម្លៀសគាត់ចេញ។ សណ្ឋាគារ DusitD2 ជាសណ្ឋាគារជំនួញផ្កាយប្រាំ​ដែលមានបេតិកភណ្ឌ​ថៃដែលត្រូវគេយកទៅរក្សាទុកក្នុងបរិវេណដែលមានសុវត្ថិភាព និងស្ងប់ស្ងាត់ត្រឹមតែប៉ុន្មាន នាទីប៉ុណ្ណោះក្រោយពីមានបញ្ហានៅសង្កាត់ពាណិជ្ជកម្មកណ្តាល Nairobi ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here