លោកErdogan និយាយពីគម្រោងជួបជាមួយលោកពូទីននៅថ្ងៃទី២៣ ខាងមុខនេះ

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan គ្រោងនឹងជួបសមភាគីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី២៣ ខែមករា ដោយ​លោកប្រាប់ក្រុមអ្នកកាសែតក្រោយថ្លែងទៅកាន់សភានៅថ្ងៃអង្គារ។

លោកErdogan ថ្លែងថា៖ «ខ្ញុំទំនងជានឹងជួបពិភាក្សាជាមួយលោកពូទីននៅថ្ងៃពុធទី ២៣ ខែមករា។ លោកបន្ថែមថា “កិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីអ៊ីរ៉ង់លោកហាសសាន់​រូហានី និងពូទីនស្ថិតនៅក្នុងរបៀបវារៈ” ។

នៅថ្ងៃទី១០ ខែមករា រដ្ឋមន្ត្រីការបរទេសតួកគី លោកMevlut Cavusoglu មានប្រសាសន៍ថា មានផែនការរៀបចំកិច្ចប្រជុំកំពូលរវាងប្រទេសអ៊ីរ៉ង់-រុស្ស៊ី-អ៊ីរ៉ង់ លើបញ្ហាក្នុងប្រទេសសេរី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកចង្អុលបង្ហាញថា កិច្ចប្រជុំរវាងប្រធានាធិបតីនៃប្រទេសតួកគី និងប្រទេសរុស្ស៊ីត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនាពេលអនាគត។ អ្នកនាំ​ពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov មានប្រសាសន៍មុននេះថា ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Erdogan ទៅកាន់ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តទៅ ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទកំណត់នៅឡើយទេ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here