ប្រទេសតួកគីឃើញការទិញប្រព័ន្ធមីស៊ីល S-4០០ពុំមានពាក់ព័ន្ធអ្វីនឹងការទិញប្រព័ន្ធមីស៊ីល Patriot

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

ប្រទេសតួកគីមើលឃើញថា ពុំមានការជាប់ទាក់ទងគ្នារវាងការទិញប្រព័ន្ធមីស៊ីល S-4០០ របស់រុស្ស៊ី និងលទ្ធភាពទិញប្រព័ន្ធមីស៊ីល MIM-104 Patriot ពីសហរដ្ឋអាមេរិកនោះទេ។ អ្នកនាំពាក្យប្រធានាធិបតីអ៊ីរ៉ាក់ លោក Ibrahim Kalin មានប្រសាសន៍នៅថ្ងៃអង្គារក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងអង់ការ៉ា។ លោកមានប្រសាសន៍ថា “ចំពោះគំនិតរបស់យើងវាគ្មានទំនាក់ទំនងណាមួយ និងគ្មានលក្ខខណ្ឌអ្វីរវាងការទិញប្រព័ន្ធមីស៊ីលS-4០០ និងប្រព័ន្ធPatriot នោះទេ”។

គេរាយ​ការណ៍​នៅថ្ងៃទី១៨ ខែធ្នូថា​រដ្ឋាភិបាលអាមេរិកសម្រេចចិត្តលក់ប្រព័ន្ធមីស៊ីល Patriot ដែលមានតម្លៃ៣,៥ ពាន់លានដុល្លារទៅឱ្យប្រទេសតួកគី។ ការអនុញ្ញាត្តិនេះមានទាំងការលក់មីស៊ីល Patriot MIM-104 ពីផ្ទៃដីទៅអាកាស និងមីស៊ីល PAC-៣ ចំនួន៦០គ្រឿង និងឧបករណ៍ផ្សេងៗទៀត។

នៅថ្ងៃបន្ទាប់អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov ប្រាប់អ្នកកាសែត ថា ការទិញប្រព័ន្ធ Patriot នឹងមិនបង្ករផលប៉ះពាល់ដល់កិច្ចព្រមព្រៀងរបស់ក្រុងម៉ូស្គូជាមួយក្រុង អង់ការ៉ាស្តីពីការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល S-4០០ ទេ។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍នៅខែវិច្ឆិកា ឆ្នាំ ២០១៦ ថា ការចរចារកំពុងដំណើរការលើលទ្ធភាពនៃការលក់ប្រព័ន្ធ S-4០០ របស់ប្រទេសរុស្ស៊ី ទៅឱ្យប្រទេសតួកគី។ ភាគីរុស្ស៊បញ្ជាក់ថា កិច្ចសន្យានេះត្រូវចុះហត្ថលេខានៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ។

រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar មានប្រសាសន៍ថា ការដាក់ពង្រាយប្រព័ន្ធ S-4០០ នឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៩ ។ នៅខែធ្នូ ឆ្នាំ២០១៧ នាយកប្រតិបត្តិនៃក្រុមហ៊ុន Rostec ប្រទេសរុស្ស៊ី លោកស័រជី ជីមេសហ្សួវ (Sergei Chemezov) រាយការណ៍ពីតម្លៃសរុបនៃ កិច្ចសន្យាមានចំនួន ២,៥ ពាន់លានដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here