ពលរដ្ឋ Bengali ម្នាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីErbil ប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាពលរដ្ឋ Bengaliម្នាក់ត្រូវស្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានីErbil ប្រទេសអ៊ីរ៉ាក់។ ប្រភពបានប្រាប់វេបសាយសារព័ត៌មានBaghdad Today ថាគ្រាប់បែកមួយគ្រាប់ដែលផ្ទុះនេះលាក់នៅក្នុងធុងមួយហើយបានផ្ទុះឡើងនៅកន្លែងចាក់សំរាមមួយកន្លែងស្ថិតនៅកណ្តាលរដ្ឋធានីErbil បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

ប្រភពបានប្រាប់ឲ្យដឹងទៀតថាជនរងគ្រោះត្រូវបានគេរកឃើញថាជាពលរដ្ឋBengal។ សូមបញ្ជាក់ថាបើយោងតាមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់(UNAMI) បានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុបចំនួន៣២នាក់ត្រូវបានសម្លាប់ និង៣២នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម និងអំពើពាក់ព័ន្ធនឹងជម្លោះហិង្សាដែលបានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៨កន្លង​មកនេះ។

ខេត្តNinevehគឺជាខេត្តមួយទទួលរងគ្រោះខ្លាំងបំផុតដោយមានជនស៊ីវិល២៦នាក់ស្លាប់ និងរបួស (៧នាក់ស្លាប់ ១៩នាក់របួស) បន្ទាប់មកគឺរដ្ឋធានីBaghdad ដែលមានអ្នកស្លាប់១៧នាក់ និង៣នាក់រងរបួស និងខេត្តSalahuddin មានអ្នកស្លាប់៣នាក់ និងរបួស៣នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here