បុរសម្នាក់ត្រូវចាប់ខ្លួនក្រោយពីក្រុមការងារដោះគ្រាប់បែកនៅទីក្រុង Ramsgate ចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទសង្ស័យថាប្រើសារធាតុផ្ទុះ ឬវត្ថុបង្កគ្រោះថ្នាក់ដល់ជីវិតបន្ទាប់ពីវត្ថុដែលសង្ស័យត្រូវរកឃើញនៅក្នុងផ្ទះមួយ។ អង្គភាពដោះគ្រាប់បែកធ្វើការដោះគ្រាប់បែកនៅក្នុងផ្ទះមួយនៅតំបន់ Charlotte Court នៅទីក្រុង Ramsgate បន្ទាប់ពីប៉ូលិសទទួលបានទូរស័ព្ទប្រហែលម៉ោង ១៥:៣០ GMT កាលពីថ្ងៃចន្ទនេះ។

ក្រុមមន្ត្រីជម្លៀសប្រជាជនរស់នៅតំបន់ Charlotte Court នៅផ្លូវ Harbour Street ផ្លូវ York Street និងផ្លូវ Queen Street ដើម្បីជាការប្រុងប្រយ័ត្នដល់សុវត្តិភាព។ បុរសវ័យ៦៥ឆ្នាំម្នាក់ត្រូវចាប់ខ្លួននៅ Crawley រដ្ឋ West Sussex នៅក្នុងមន្ទីរឃុំឃាំង។

មជ្ឈមណ្ឌលកម្សាន្ត នៅទីក្រុង Ramsgate ត្រូវបានបង្កើតឡើង ជាមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មួយសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានស្នើសុំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ ប៉ូលិស Kent បាននិយាយថា បន្ទាប់ពីការវាយតម្លៃមួយអង្គភាពដោះគ្រាប់បែក បានជឿជាក់ថា គ្មានហានិភ័យដល់សាធារណជននោះទេ។

នៅម៉ោងប្រហែល ៤ និង ២០នាទីល្ងាច ផ្លូវថ្នល់ត្រូវបានបើកឡើងវិញ ហើយប្រជាជនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកវិញផងដែរ។ កងកម្លាំងបានបន្តទៀតថា ក្រុមមន្រ្តីប៉ូលិស នៅតែស្ថិតក្នុងផ្ទះនៅតំបន់ Charlotte Court ដើម្បីទទួលបានការវាយតម្លៃបន្ថែម ដោយក្រុមជំនាញដោះគ្រាប់បែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here