ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
ក្រសួងការបរទេសរុស្ស៊ីមានប្រសាសន៍ថា ថ្ងៃអង្គារអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Vershinin ជួបជាមួយឯកអគ្គរដ្ឋទូតស៊ីរីលោក Riyad Haddad ក្នុងប្រទេសរុស្ស៊ីដើម្បីពិភាក្សាពីការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី និងចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ភាគីទាំងពីរផ្លាស់ប្តូរគំនិតស្តីពីការអភិវឌ្ឍស្ថានភាព និងនយោបាយក្នុងប្រទេសស៊ីរី។ ការយកចិត្តទុកដាក់ ជាពិសេសចំពោះការបញ្ចប់ការងារដើម្បីបង្កើតគណៈកម្មាធិការធម្មនុញ្ញអោយបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
នៅថ្ងៃទី១៨ ខែធ្នូ រដ្ឋមន្ត្រីការបរទេសដែលជាអ្នកធានាបីរូបរបស់ដំណើរការ Astana (រុស្ស៊ី, អ៊ីរ៉ង់និងតួកគី) មានលោក Sergey Lavrov លោក Mohammad Javad Zarif និងលោក Mevlut Cavusoglu ជួបប្រជុំជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិក្នុងប្រទេសស៊ីរី លោក Staffan de Mistura នៅទីក្រុងហ្សឺណែវ ប៉ុន្តែពួកគេបរាជ័យក្នុងការបញ្ចប់បញ្ជីសមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី។
ការសម្រេចចិត្តបង្កើតគណៈកម្មាធិការធម្មនុញ្ញធ្វើឡើងនៅសមាជសភាស៊ីរីក្នុងទីក្រុងសូជីប្រទេសរុស្ស៊ីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ ក្នុងនោះមានគណៈប្រតិភូនានាមកពីរដ្ឋាភិបាលស៊ីរី ក្រុមប្រឆាំង និងសង្គមស៊ីវិល។
