ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan គ្រោងនឹងពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin ក្នុងកិច្ចប្រឹងប្រែងដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី នេះយោងតាម ប្រភពអ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគីលោក Ibrahim Kalin ប្រាប់សន្និសីទសារព័ត៌ មានមួយនៅទីក្រុងអង់ការ៉ានៅថ្ងៃអង្គារ។
លោកមានប្រសាសន៍ថា “ ក្នុងអំឡុងដំណើរទស្សនកិច្ចមួយនៅថ្ងៃទី២៣ ខែមករា លោកប្រធានាធិបតី Erdogan នឹងពិភាក្សាគ្នាក្នុងចំណោមបញ្ហាដទៃទៀតពីស្ថានភាពនៅខេត្តអ៊ីដលីប និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីក្នុងក្របខ័ណ្ឌនៃការសម្រេចចិត្តរបស់អាមេរិកក្នុងការដកកងទ័ពចេញពីស៊ីរី ។”
លោក Kalin បញ្ជាក់សាជាថ្មីថា “គោលបំណងប្រទេសតួកគីក្នុងខេត្តអ៊ីដលីបគឺនៅដដែល” ។ លោកមានប្រសាសន៍ថា “ភារកិច្ចរបស់យើងគឺធានាសុវត្ថិភាពប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាជនក្នុងតំបន់។ នៅថ្ងៃអង្គារលោក Erdogan ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគ្រោងនឹងជួបជាមួយលោកពូទីននៅថ្ងៃទី២៣ ខែមករា។ លោកបន្ថែមផងដែរថា “នឹងមានកិច្ចប្រជុំត្រីភាគីជាមួយអ៊ីរ៉ង់ និងរុស្ស៊ីក្នុងរបៀបវារៈនេះ” ។