ទីក្រុងម៉ូស្គូស្វាគមន៍ចំពោះទំនាក់ទំនងក្រុងដាម៉ាសនិងក្រុមឃឺដនៅភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩

ប្រទេសរុស្ស៊ីស្វាគមន៍ការចាប់ផ្តើមទំនាក់ទំនងរវាងអាជ្ញាធរស៊ីរីនិងក្រុមឃឺដនៅភាគខាងជើងប្រទេសស៊ីរី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធពីលទ្ធផលប្រឹងប្រែងក្នុងឆ្នាំ២០១៨ ។ លោកមានប្រសាសន៍ថា “ជនជាតិឃឺដរីករាយទទួលយកលក្ខខណ្ឌចាំបាច់ទាំងអស់នៅក្នុងស្រុកកំណើតរបស់ពួកគេ។

“យើងសូមស្វាគមន៍និងគាំទ្រទំនាក់ទំនងដែលចាប់ផ្តើមរវាងតំណាងឃឺដនិងអាជ្ញាធរស៊ីរីក្នុងគោលបំណងដើម្បីឯកភាពលើរបៀបដើម្បីស្ដារជីវិតឱ្យមានភាពប្រក្រតីនៅក្នុងរដ្ឋរួមមួយ ​និងគ្មានអន្តរាគមន៍​ពីខាងក្រៅ” ។

លោក Lavrov រំលឹកឡើងវិញថា សហរដ្ឋអាមេរិកដែលធ្លាប់ប្រកាសដកកម្លាំង ចេញពីប្រទេសស៊ីរីបានបង្កើតកន្លែងជាច្រើនដែលទំនងជាយោធាមានមូលដ្ឋានធំ ៗ នៅច្រាំង​ខាងកើតនៃទន្លេអឺប្រាត។ លោកបន្តថា “វាគឺជាចំណេះដឹងទូទៅដែលអាមេរិកបំពាក់​អាវុធឱ្យ​កងកម្លាំង ឃឺដដើម្បីការពារខ្លួនដើម្បីសហការជាមួយពួកគេ។ សំណួរថា​  (ភាគីតួកគីចោទសួរ) តើនឹង​មានអ្វីនឹងកើតឡើងចំពោះសព្វាវុធ និងកន្លែងយោធាទាំងនេះ”។

លោក Lavrov  បន្ថែមថា “យើងប្រាកដក្នុងចិត្តថា វាជាវិធីល្អបំផុត និងជាផ្លូវតែមួយគត់ ដែលនឹងអាចជួយដែន ដីទាំងនេះស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលស៊ីរី កងកម្លាំងប្រដាប់អាវុធស៊ីរី និងទីភ្នាក់ងាររដ្ឋបាលស៊ីរី “។

សម្រាប់ករណីដកកម្លាំងរបស់អាមេរិកចេញពីប្រទេសស៊ីរ៉ី Lavrov រំលឹក ពីសម្តីរបស់អ្នកនិពន្ធអាមេរិកលោក Mark Twain ថា “ការបោះបង់ជក់បារីគឺជារឿងដែលងាយស្រួលបំផុតនៅក្នុងពិភពលោកខ្ញុំដឹងព្រោះខ្ញុំបានធ្វើវារាប់ពាន់ដងមកហើយ” ។

លោក Lavrov បញ្ជាក់ថា ការសន្យាល្អៗ គឺជាប្រពៃណីរបស់សហរដ្ឋអាមេរិក “ដំបូងអាមេរិកត្រូវប្រកាសថា ពួកគេនឹង ដកកម្លាំងចេញក្នុងរយៈពេលពីរខែ ក្រោយមកពួកគេនិយាយថា ពួកគេរំពឹងថា ​នឹងដកកម្លាំង ចេញក្នុងរយៈពេលពីរខែ ហើយក្រោយមកទៀតថានឹងធ្វើនៅក្នុងរយៈ ពេលប្រាំមួយខែ និងក្រោយមកទៀតល្បីថា ការដកកម្លាំងចេញអាចពន្យាពេលច្រើនខែទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here