មានការគំរាមកំហែងគប់ដបសាំងទៅកាន់ព្រះវិហារ និងផ្សារទំនើប

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩

ព្រះវិហារជាច្រើនទទួលសំបុត្រគំរាមកំហែងមួយច្បាប់ ដែលមានស្លាកសញ្ញាមួយនៅភាគខាងលិច Midlands ជាមួយនឹងលិខិតព្រមានអំពីការវាយប្រហារដោយដបសាំងមួយ។

ប៉ូលិសនៅភាគខាងលិច Midlands កំពុងតែធ្វើការស៊ើបអង្កេតនិងនិយាយថាព្រះវិហារ និងផ្សារទំនើបនៅក្នុងតំបន់ និងតំបន់ឆ្ងាយទៀត គឺជាគោលដៅក្នុងរយៈពេលប៉ុន្មានខែមកនេះ។

នៅក្នុងលិខិតសរសេរដោយដៃហើយការការគំរាមកំហែងធ្វើឡើងក្នុងគោលបំណង “បំផ្ទុះគ្រាប់បែក” និងសំដៅទៅលើសមាជិកសន្និសីទព្រះវិហារកាតូលិកប៊ីស្សព “ម្ដងមួយ! ម្តងមួយ!” ។

បព្វជិតម្នាក់មកពីទីក្រុង Sheffield រៀបរាប់អំពីសំបុត្រនេះ ថាគាត់នេះគឺជា“ការគួរឱ្យរន្ធត់”។

សារព័ត៌មាន BBC សង្កេតឃើញថានៅក្នុងសំបុត្រនីមួយៗ មានតែមប៉ុស្តិ៍ប៉ែកខាងលិច ។

មហាបូជាចារ្យព្រះវរបិតា លោក Andrew Browne នៃវិហារ St Mary នៅ High Green ទីក្រុង Sheffield បានទទួលលិខិតនេះផងដែរ កាលពីថ្ងៃទី៤ ខែមករា។

លោកបាននិយាយថា “វាមើលទៅដូចជាអក្សរសរសេរដៃធម្មតាទេ នៅផ្នែកខាងក្រៅ។ ប៉ុន្តែនៅពេលខ្ញុំបើកវា ហើយអាននោះ គឺគួរឱ្យភ័យរន្ធត់ នូវអ្វីដែលអាចកើតមានឡើង។ ”

លោក Fr Browne និយាយថាយ៉ាងហោចណាស់មានចំនួន១៥សំបុត្រដែលត្រូវទទួលបានតាមព្រះវិហារទូទាំងប្រទេសនៅក្នុងសន្និសីទកាតូលិកប៊ីស្សពមួយ កាលពីសប្តាហ៍មុន។

LEAVE A REPLY

Please enter your comment!
Please enter your name here