ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
អ្នកស្លាប់ក្នុងការវាយប្រហារនៅសណ្ឋាគារក្នុងទីក្រុង Nairobi កើនដល់ចំនួន២១នាក់ ដោយក្នុងនោះមានទាំងជនជាតិអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រោយមកក្រុមអាល់កៃដាដែលជាក្រុមភេរវករសម្ព័ន្ធ Al-Shabaab អះអាងថាវាជាការសងសឹកចំពោះការទទួលស្គាល់របស់ប្រធានាធិបតីអាមេរិកចំពោះទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។
ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសសូម៉ាលីទទួលខុសត្រូវចំពោះការពន្លត់ភ្លើងភ្លាមៗនៅសណ្ឋាគារលំដាប់ផ្កាយ៥ DusitD២ និងកន្លែងធ្វើជំនួញនៅទីក្រុង Nairobi ដែលឆេះដោយគ្រាប់បែកនៅក្រោយម៉ោង៣រសៀល ម៉ោងក្នុងស្រុក មុនពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចូលក្នុងបរិវេនសណ្ឋាគារ និងបំផ្ទុះខ្លួនឯង។
ក្រោយពីចូលកាន់កាប់សណ្ឋាគារលំដាប់ខ្ពស់បានរយៈពេលច្រើនជាង២០ម៉ោង ក្រុមខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២១នាក់ ហើយក្នុងនោះក៏មាននាយកប្រតិបត្តិវ័យ៤០ឆ្នាំអាមេរិកឈ្មោះ Jason Spindler ដែលរួចផុតពីការវាយប្រហារនៅថ្ងៃ៩ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក។
កម្លាំងពិសេសវាយប្រហារបង្ហូរឈាមជាមួយពួកសកម្មប្រយុទ្ធ ហើយប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta មានប្រសាសន៍នៅរសៀលថ្ងៃពុធថា ក្រុមភេរវករទាំងអស់ត្រូវគេបង្គ្រាបបាន។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធ និងរបាយការណ៍ដែលរាយការណ៍ដោយភ្នាក់ងារព័ត៌មានរ៉យទ័របង្ហាញថា ក្រុមភេរវករអះអាងថា វាជាពាក់ព័ន្ធលើការសម្រេចកាត់ទីក្រុងយេរូសាឡឹមដោយគ្មានការប្រុងប្រយ័ត្នរបស់លោក Donald Trump ទើបបណ្តាលបង្កឱ្យមានប្រតិបត្តិការនេះ។