ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
ការអនុវត្តច្បាប់អាឡឺម៉ង់ធ្វើប្រតិបត្តិការទូទាំងប្រទេសប្រឆាំងនឹងក្រុមស្ដាំនិយម ដោយចាប់យកអាវុធ និងសមាជិកចលនាណាហ្ស៊ី(Nazi )។ ប៉ូលិសបញ្ជាក់ថា មានមនុស្សប្រហែល៤០ នាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ក្រុមមន្ត្រីប៉ូលិស Baden-Wurttemberg និយាយនៅថ្ងៃពុធថា មន្រ្តីប៉ូលិសប្រហែល២០០នាក់រួមទាំងក្រុមពិសេស ចូលរួមក្នុងប្រតិបត្តិការស្វែងរកអាស័យដ្ឋានចំនួន១២នៅទូទាំងរដ្ឋចំនួន៨ ក្នុងប្រទេសអាឡឺម៉ង់។ ការអនុវត្តច្បាប់តម្រង់ទៅរកក្រុមស្តាំនិយមដែលជាក្រុមបះបោរសង្គមដោយពួកគេហៅខ្លួនឯងថា Ku Klux Klan Deutschland។
ឃ្លាំងសម្ងាត់ណាស៊ីនិងអាវុធប្រហែល១០០ដើម ត្រូវប៉ូលិសរឹបអូសដោយក្នុងនោះរួមមានទាំងកាំភ្លើងឧស្ម័នដែលមានគ្រាប់រំសេវ កាំភ្លើងខ្យល់ កាំបិត ដាវ ជំពាមកៅស៊ូ និងសូម្បីតែកងចក្រគប់។ ក្រៅពីនេះប៉ូលិសរឹបអូសយកកុំព្យូទ័រ និងឧបករណ៍ផ្ទុកឌីជីថលក៏ដូចជាឯកសារដើម្បីរឹតបន្តឹងរចនាសម្ព័ន្ធ និងទំហំរបស់ក្រុមនោះ។
ប្រតិបត្តិការនេះ ចាប់ជនសង្ស័យចំនួន១៧នាក់ដែលមានអាយុចន្លោះពី១៧ ទៅ៥៩ឆ្នាំ តាមរយៈការស៊ើបអង្កេតទាំងស្រុងពាក់ព័ន្ធ នឹងមនុស្សចំនួន៤០នាក់មកពីទូទាំងប្រទេសអាឡឺម៉ង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញឱ្យដឹងថា ពុំមានការចាប់ខ្លួនណាមួយធ្វើឡើងទេ។ ក្រុមនេះរៀបចំគ្នាយ៉ាងល្អនិងព្យាយាមរក្សាសកម្មភាពរបស់ខ្លួនជាសម្ងាត់។
សមាជិករបស់ពួកគេចូលចិត្តទំនាក់ទំនងតាមរយៈបណ្តាញសង្គមក្នុងការជ្រើសរើសសមាជិកថ្មីៗនៅលើបណ្តាញអ៊ីនធឺណិត។ សមាជិករបស់ក្រុម Knights ចំណាយប្រាក់ប្រចាំខែដើម្បីផ្គត់ផ្គង់លើផ្នែកហិរញ្ញវត្ថុដល់សកម្មភាពរបស់ក្រុម។ ប៉ុន្តែនៅចំណុចនេះ មិនមានទិន្នន័យបង្ហាញពីទំនាក់ទំនងទៅនឹងក្រុម KKK ដទៃទៀតទេ។
Ku Klux Klan ជាអង្គការកំពូលមានដើមកំណើតនៅសហរដ្ឋអាមេរិកចូលរួមយ៉ាងសកម្មក្នុងប្រទេសអាឡឺម៉ង់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩២០។ បច្ចុប្បន្ន សមាជិក KKK អាឡឺម៉ង់ត្រូវគេជឿថា មានចំនួនតិចតួច។ រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញទំនាក់ទំនងណាមួយរវាងក្រុម Knights និងក្រុមដទៃទៀតដែលទាក់ទងនឹង KKK នៅក្រៅប្រទេសឡើយ។
