ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
មានការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញរយៈពេល១០ឆ្នាំកន្លងមកដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅលើយន្តហោះថតរូបបង្ហាញពីភាពជឿនលឿនក្នុងការតម្លើងជញ្ជាំងបេតុងនិងលួសបន្លានៅតាមព្រំដែនជាមួយអេហ្ស៊ីប។
លោកនិយាយថា រយៈពេល១០ឆ្នាំមានការផ្លាស់ប្តូរច្រើន មនុស្សជាច្រើនថតរូបខ្លួនឯងបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុន្មានថ្ងៃថ្មីៗនេះ មានអ្នកខ្លះកាន់តែចាស់ទៅៗ មានអ្នកខ្លះចាស់ទុំ និងមានអ្នកខ្លះឆ្លាតជាងមុន។ ក្នុងរយៈពេលនោះដែរ លោកបេនចាមីនណេតាន់យ៉ាហ៊ូធ្វើការប្រឆាំងអន្តោប្រវេសន៍កាន់តែខ្លាំងក្លា។
មេដឹកនាំអ៊ីស្រាអែលបានបង្ហោះរូបភាពរបាំងការពារមួយដែលសាងសង់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសអេហ្ស៊ីបនៅវាលខ្សាច់ស៊ីណាយ។ ក្រៅពីនេះមានរូបភាពនៅតំបន់ព្រំដែនដូចគ្នាកាលពីឆ្នាំ២០០៩ នៅពេលដែលជញ្ជាំងរបងមានតែលួសកម្ពស់ខ្ពស់ ប៉ុន្តែបានផ្តល់នូវទិដ្ឋភាពល្អប្រសើរជាងមុន អំពីភាពវឹកវរប្រឆាំងការឆ្លងដែនខុសច្បាប់។
លោកនាយករដ្ឋមន្ត្រីបង្ហោះលើបណ្តាញសង្គម tweet ធ្វើឡើងវាយប្រហាសកម្មជនប្រឆាំងអ៊ីស្រាអែលក្នុងចំណោមនោះនិយាយថា លោកនេតាន់យ៉ាហ៊ូបង្ហាញថាអ៊ីស្រាអែលគឺជា “សង្គមស៊ីវិលយ៉ាងស៊ីជម្រៅ”។ អ្នកផ្សេងទៀតចោទប្រកាន់លោកថានិយាយដោយឥតលាក់លៀមគាំទ្រលោកប្រធានាធិបតីអាមេរិក មានអ្នកខ្លះទៀតគាំទ្រការធ្វើជញ្ជាំងព្រំដែននេះ។