ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩
លោក Shane Fletcher វ័យ២១ឆ្នាំមានគោលបំណងលើព្រឹត្តិការណ៍មួយនៅទីក្រុង Workington រដ្ឋ Cumbria ដើម្បីសងសឹកលើអ្វីដែលលោករងការស្តីបន្ទោសចំពោះ”ជីវិតមិនសប្បាយ”។
តុលាការកំពូលម្នាក់ចោទប្រកាន់គាត់អំពីបទរៀបចំផែនការចំផែនការសម្លាប់រង្គាលបែបការបាញ់កាំភ្លើងនៅ Columbine ដែលត្រូវបានគេកំណត់ថាមានហានិភ័យជាច្រើនខែមុនពេលចាប់ខ្លួន។
តុលាការ Manchester Crown ធ្លាប់បង្វែរសំណុំរឿងទៅកាន់រដ្ឋាភិបាលប្រឆាំងភេរវកម្មផងដែរ។ បុរសវ័យ២១រូបនេះបដិសេធថាមិនមានសៀវភៅដៃដែលកត់ត្រាអំពីការបង្កើតគ្រាប់បែកនិងឃាតកម្មនោះទេ។
តុលាការបានប្រាប់លោក Fletcher ថាល្បីដោយសារការត្រាប់តាមអ្នកបាញ់កាំភ្លើងនៅវិទ្យាល័យ Columbine ដោយការធ្វើការវាយប្រហារឃាតកម្មដ៏ធំមួយនៅឯព្រឹត្តិការណ៍ Uppies and Downies កាលពីឆ្នាំមុនជាកន្លែងដែលមានអ្នកចូលរួមជាច្រើនប្រមូលផ្តុំរាល់ពិធីបុណ្យ Easter សម្រាប់ការប្រកួតកីឡាបាល់ទាត់នៅតាមចិញ្ចើមផ្លូវ។
ការផ្តល់ភ័ស្តុតាងនៅលើករណីលោក Fletcher មន្ត្រីប៉ូលិសលោក Len Cartner បានពណ៌នាអំពីថាលោក Fletcher ជា”មនុស្សស្រងាកចិត្ត” និង “មនុស្សចូលចិត្តតែម្នាក់ឯង” ។
