ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
ប្រភពព័ត៌មានប្រាប់ឲ្យដឹងថា ប៉ូលិសអ៊ីរ៉ាក់២នាក់ត្រូវសម្លាប់កាលពីថ្ងៃអាទិត្យនេះនៅក្នុងការវាយប្រហារប្រដាប់អាវុធដោយរដ្ឋអ៊ីស្លាមទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងស្ថិតនៅក្នុងខេត្តDiyala។
ថ្លែងប្រាប់សារព័ត៌មានMawazin ប្រភពនិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារលើប៉ុស្តិ៍សន្តិសុខមួយកន្លែងស្ថិតនៅឯជាយក្រុងKhanaqin ភាគឦសានខេត្តDiyala។ យោងតាមប្រភពប៉ូលិស២នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារនេះ។
ប្រភពបានប្រាប់បន្ថែមទៀតថារថយន្តសង្គ្រោះបានយកសាកសពទៅកាន់នាយដ្ឋានកោសល្យវិច្ច័យ។ គួរបញ្ជាក់ថា កាលពីខែមករាឆ្នាំ២០១៥កន្លងទៅ កងកម្លាំងអ៊ីរ៉ាក់បានប្រកាសពីការរំដោះបានខេត្តDiyala ពីពួកសកម្មប្រយុទ្ធជ្រុលនិយមអ៊ីស្លាមដែលបានប្រការដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។
ខេត្តនេះត្រូវបានគេមើលឃើញថានៅតែមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងពួកសកម្មប្រយុទ្ធIS ជាពិសេសស្ថិតនៅក្នុងតំបន់Jalawla និងតំបន់Saadiyah ភាគខាងជើងនៃខេត្តនេះ និងតំបន់មួយចំនួនដែលស្ថិតនៅជិតទីក្រុងMuqdadiyah។