ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅដាម៉ាស់រាយការណ៍ដោយដកស្រង់ពីប្រភពយោធាមួយថា ប្រព័ន្ធការពារដែនអាកាសស៊ីរីការពារការវាយឆ្មក់តាមអាកាសពី IDF ដែលកំណត់គោលដៅនៅភាគខាងត្បូង និងរារាំងកម្លាំងវាយប្រហារមិនឱ្យដល់គោលដៅរបស់ពួកគេ។
ប្រភពយោធាមួយនិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ថាប្រព័ន្ធការពារដែនអាកាសស៊ីរីធ្វើឱ្យរារាំងការឈ្លានពានតាមអាកាសរបស់ប្រទេសអ៊ីស្រាអែល និងរារាំងមិនឱ្យពួកគេសម្រេចគោលដៅណាមួយ។
ទោះយ៉ាងណាក៏ដោយពួកយោធាស្ទាក់ចាប់គ្រាប់រ៉ុកកែតដែលបាញ់បង្ហោះនៅភាគខាងជើងតំបន់ Golan Heights។ IDF មិនបានបញ្ជាក់ថា គ្រាប់រ៉ុកក្កែតនោះមកពីណាទេ។ ប្រទេសអ៊ីស្រាអែល ធ្វើការវាយឆ្មក់ជាបន្តបន្ទាប់លើស៊ីរីក្នុងកិច្ចប្រឹងប្រែងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ដែលទីក្រុង Tel Aviv មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
រាល់ការវាយប្រហារតាមអាកាសទាំងអស់ និងការវាយឆ្មក់ណាមួយមិនត្រូវបានរាយការណ៍ពីដោយក្រុងដាម៉ាស់ ឬទទួលស្គាល់ពីប្រទេសអ៊ីស្រាអែលទេ។ ប្រទេសស៊ីរីថ្កោលទោសការវាយឆ្មក់ជាច្រើនលើកហើយចាត់ទុកថា វាជាឈ្លានពានជាក់ស្តែងលើអធិបតេយ្យភាពរបស់ខ្លួន។ ប្រធានក្រុម IDF លោក Gadi Eisenkot ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅដើមសប្តាហ៍នេះថា នៅឆ្នាំមុនយន្តហោះអ៊ីស្រាអែលទម្លាក់គ្រាប់បែកចំនួន២.០០០ គ្រាប់ទៅលើដែនដីប្រទេសស៊ីរីដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់។
សកម្មភាពយោធាអ៊ីស្រាអែលក្នុងប្រទេសស៊ីរីបង្ករដោយប្រទេសរុស្ស៊ី។ ក្រុមមន្រ្តីនៅទីក្រុងម៉ូស្គូនិយាយថា ការវាយឆ្មក់ជាការបង្កហេតុប្រទេសអ៊ីស្រាអែលឱ្យមានគ្រោះថ្នាក់ដល់ការហោះហើរស៊ីវិល និងមានការចោទប្រកាន់ក្រុម IDF ថា ប្រើប្រាស់យន្តហោះរុស្ស៊ីជាខែលសម្រាប់យន្តហោះរបស់ខ្លួនក្នុងអំឡុងពេលការលុកលុយចូលប្រទេសស៊ីរី។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រមុខការពារប្រទេស លោក Benjamin Netanyahu កោតសរសើរចំពោះការប្រព្រឹត្ដ និងសមត្ថភាពរបស់កងកម្លាំងទ័ពអាកាសរបស់ប្រទេស។ លោកធ្លាប់លើកឡើងខែធ្នូថា: «យើងកំពុងឈរលើបន្ទាត់ក្រហមរបស់យើងនៅប្រទេសស៊ីរី និងគ្រប់ទីកន្លែង»។