ការវាយប្រហារបំផ្ទុះគ្រាប់បែកលើកងកម្លាំងឃឺដសម្លាប់មនុស្សចំនួន៥នាក់

0

ប្រភពព័តមានពី RT ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩

រថយន្តបំផ្ទុះគ្រាប់បែកមួយផ្ទុះឡើងនៅជិតកន្លែងត្រួតពិនិត្យក្នុងទីក្រុងAl-Shaddadah ជាតំបន់​គ្រប់គ្រងដោយក្រុមឃឺដនៅភាគពាយព្យស៊ីរីខណៈដែលក្បួនរថយន្តអាមេរិក-ឃឺដឆ្លងកាត់ទីនោះ។ យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់ស្លាប់។

យោងតាមភ្នាក់ងារព័ត៌មាន Kurdish Hawar បង្ហាញឱ្យដឹងថា គ្រឿងផ្ទុះត្រូវគេលាក់ក្នុងឡាន Hyundai សម្រាប់បំផ្ទុះនៅកន្លែងត្រួតពិនិត្យមួយនៅច្រកចូលទីក្រុងស្ថិតនៅក្បែរស្ពានឆ្លងកាត់ទន្លេ Khabur ។

ការបំផ្ទុះនេះ​រៀប​ចំដោយអ្នកបើកបរអត្តឃាតមួយនៅពេលដែលកងកម្លាំងដល់កន្លែងត្រួតពិនិត្យ និងប្រាប់ឱ្យគាត់ឈប់។ មានរបាយការណ៍ខុសគ្នាថា តើការវាយប្រហារនេះបណ្តាលឱ្យមានការសម្លាប់ ឬក៏គ្មាន។

ទីភ្នាក់ងារឃឺដនិយាយថា​​​មិនមានទេ ប៉ុន្តែប្រភពទួរគីមួយចំនួននិយាយថាមានមនុស្សចំនួន៥ នាក់ស្លាប់ក្នុងការផ្ទុះនេះ។ របាយការណ៍មួយចំនួន​និយាយថា ប៉ុស្តិ៍ត្រួតពិនិត្យរងការវាយប្រហារខណៈដែលមានការល្បាតល្បាតរួមគ្នារបស់អាមេរិកនិងឃឺដ ហើយសមាជិករបស់សហរដ្ឋអាមេរិកមួយចំនួនរងរបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here