អ៊ីស្រាអែលវាយប្រហារតាមអាកាសសម្លាប់ទាហានស៊ីរីចំនួន៤នាក់ និង៦នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អ៊ីស្រាអែលវាយប្រហារតាមអាកាសសម្លាប់ទាហានស៊ីរីចំនួន៤ នាក់ និង៦នាក់រងរបូស រួមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិដាម៉ាស់។

ប្រទេសអ៊ីស្រាអែលនិយាយថា ការវាយប្រហារសំដៅលើកងកម្លាំងអ៊ីរ៉ង់ដែលពង្រាយកម្លាំងក្នុងប្រទេសស៊ីរី និងព្រមានក្រុងដាម៉ាស់មិនឱ្យសងសឹក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីអះអាងថា រលកនៃការវាយប្រហារចំនួនពីរដងត្រូវប្រព័ន្ធការពារអាកាសស៊ីរីបង្គ្រាបក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ។

នៅថ្ងៃ​ចន្ទយោធាអ៊ីស្រាអែលចេញផ្សាយវីដេអូខ្លីមួយបង្ហាញពីការវាយប្រហាររបស់ខ្លួនពីប្រព័ន្ធការពារអាកាសរបស់ប្រទេសស៊ីរី។ ក្រុម IDF សរសេរលើ Twitterថា “ក្នុងអំឡុងពេលវាយប្រហារ ប្រព័ន្ធការពារអាកាសស៊ីរីរាប់សិបចាប់ផ្តើមដំណើរការ ទោះបីជាមានការព្រមានច្បាស់លាស់ដើម្បីចៀសវាងការពន្លត់ក៏ដោយ។​ ដើម្បីជាការឆ្លើយតប យើងកំណត់គោលដៅលើកម្លាំងការពាររបស់ស៊ីរ៉ីមួយចំនួន។”

LEAVE A REPLY

Please enter your comment!
Please enter your name here