ប្រតិកម្មខ្លាំងក្រោយពីមន្ត្រីប៉ាគីស្ថានបាញ់សម្លាប់មនុស្សមួយគ្រួសាររួមមានក្មេងអាយុ១៣ឆ្នាំ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩

សមាជិកអង្គភាពប៉ូលិសប្រឆាំងអំពើភេរវកម្ម​ជាច្រើននាក់ត្រូវចាប់ខ្លួនក្នុងប្រទេស​ប៉ាគីស្ថានក្រោយពីមានវីដេអូបង្ហាញថា មន្រ្តីប៉ូលិសទាំងនោះបាញ់អ្នកបើកឡាន និងសម្លាប់មនុស្ស៤ នាក់រួមទាំងក្មេងស្រីជំទង់។

នាយកដ្ឋានប្រឆាំងភេរវកម្មប៉ាគីស្ថាន (CTD) និយាយថា ការសម្លាប់មនុស្សកើតឡើងក្នុងទីក្រុង Sahiwal ក្នុងខេត្ត Punjab ។ ហេតុការណ៍នេះកើតឡើងក្រោយជនសង្ស័យថាជាភេរវករបើកការបាញ់ប្រហារលើមន្រ្តីប៉ូលិសដែលកំពុងព្យាយាមចាប់ខ្លួនគាត់។ ប៉ុន្តែវីដេអូនៅកន្លែងឧបទ្ទវហេតុ​ប្រាប់រឿងរ៉ាវផ្សេងគ្នាបង្ក​ឱ្យ​មានកំហឹង និងធ្វើឱ្យហេតុការណ៍នេះក្លាយជារឿងអាស្រូវថ្នាក់ជាតិដ៏ធំមួយក្នុងប្រទេសប៉ាគីស្ថាន។

មនុស្សចំនួន៤នាក់ ត្រូវមន្រ្តី CTD បាញ់សម្លាប់នៅថ្ងៃសៅរ៍ដោយស្គាល់អត្តសញ្ញាណ​​ឈ្មោះ Mohammad Khalil ជាម្ចាស់ហាងលក់គ្រឿងទេស  ប្រពន្ធរបស់​គាត់​ឈ្មោះ Nabia កូនស្រីរបស់ពួកគេឈ្មោះ Areeba និងមិត្តភក្តិគ្រួសារឈ្មោះ Zeeshan Javed។

រថយន្ត​បើកបរដោយ Javed ត្រូវប៉ូលិសឃាត់ខ្លួន​ ហើយប៉ូលិសអះអាងថា ពួកគេកំពុងធ្វើសកម្ម​ភាព។ បើតាមព័ត៌មានពីភ្នាក់ងារចារកម្មនិយាយថា បុរសនោះគឺជាក្រុ​ម​ជីហាដដែលស្មោះ​ត្រង់​នឹងក្រុមភេរវជនដែលជារដ្ឋអ៊ីស្លាម។ ដំបូងប៉ូលិសនិយាយ​ថាលោក Javed គឺជាភេរវករ​ដែលទទួលបានការបណ្តុះបណ្តាលប្រើប្រាស់ក្រុមគ្រួសារនេះធ្វើជាខែល ហើយបើកការបាញ់ប្រហារទៅលើមន្ត្រីប៉ូលិសដែលបាញ់ និងសម្លាប់មនុស្សនៅ​ក្នុង​ឡាន។

សាក្សីនិយាយថា ប៉ូលិសដេញតាមរថយន្តហើយបង្ខំឱ្យឈប់។ ក្រោយមកពួកគេទាញ​ក្មេងតូចៗបីនាក់ចេញពីឡាន និងយកទៅឡានប៉ូលិសហើយបាញ់សម្លាប់​មនុស្សនៅសល់​ប៉ុន្មានដែលនៅខាងក្នុងឡាន។ រូបភាពនៅកន្លែងឧបទ្ទវហេតុថត​ដោយ​អ្នក​ឈរមើលគាំទ្រឯក​សាររបស់សាក្សី។

សាច់ញាតិបុរសទាំងពីរនាក់ដែលស្លាប់ក្នុងហេតុការណ៍នេះបដិសេធថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានទំនាក់ទំនងជាមួយនឹងក្រុមជីហាដទេ។ វីដេអូនេះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានយ៉ាងឆាប់រហ័ស និងជាលទ្ធផលមានការតវ៉ាជាសាធារណៈមួយ។ មនុស្សរាប់រយ​នាក់រួមទាំងសាច់ញាតិរបស់គ្រួសារដែលត្រូវគេសម្លាប់នាំគ្នាដើរតាមផ្លូវ Sahiwal ដើម្បីប្រឆាំង នឹង CTD។

ហ្វូងមនុស្សរារាំងផ្លូវធំ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ មកពួកគេយល់ព្រមចាកចេញ ក្រោយពីប៉ូលិសនិយាយជាមួយក្រុមអ្នកតវ៉ា។ មនុស្សជាច្រើន​បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ និងទាមទាររក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។ នាយករដ្ឋមន្ត្រីលោក Imran Khan សរសេរនៅក្នុង Tweet ថា គាត់​មាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុនេះហើយសន្យាថា​ នឹងមានសកម្មភាព​យ៉ាងឆាប់​រហ័ស និងកំណែទម្រង់ ប៉ូលិសក្នុងខេត្តនេះ។ គេរាយការណ៍ថា មន្ត្រីប៉ូលិស CTD មា​ន​ចំនួន​១២ នាក់ ត្រូវគេចាប់ខ្លួនខណៈដែលមានការស៊ើបអង្កេតទៅលើឧបទ្ទវហេតុធ្វើ​ឡើងនៅថ្ងៃ​អាទិត្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here