ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
លោកប្រធានាធិបតី Recep Tayyip Erdogan មានប្រសាសន៍ថា ទីក្រុងអង់ការ៉ាត្រៀមខ្លួន រួចរាល់ហើយសម្រាប់ប្រតិបត្តិការយោធាក្នុងប្រទេសស៊ីរី ហើយនឹងចាប់ផ្តើមដំណើរការយោធា ប្រសិនបើភាគីផ្សេងទៀតលើកិច្ចការពារព្រំដែនមិនរក្សាសន្យារបស់ខ្លួន។
លោក Erdogan មានប្រសាសន៍ថា ទួរគីនៅតែសង្ឃឹមថានឹងមានកិច្ចចរចាជាមួយសហរដ្ឋ អាមេរិក រុស្ស៊ី និងភាគីដទៃទៀតដោយអនុញ្ញាតឱ្យមានការធានាសន្តិសុខរបស់ខ្លួនដោយ មិនចាំបាច់ប្រើកម្លាំងទេ ប៉ុន្តែទួរគីនៅតែត្រៀមខ្លួនរួចរាល់ក្នុងការបន្តជម្រើសប្រើយោធាហើយនឹងមិនរង់ចាំរហូតទេ ។
លោកសំដៅលើផែនការរបស់ទីក្រុងអង់ការ៉ាសម្រាប់យកទឹកដីភាគខាងជើងស៊ីរីនៅភាគខាងកើតនៃទន្លេ Euphrates ដែលវាប្រែក្លាយទៅជាតំបន់សន្តិសុខ ដោយគ្មានវត្តមានសមាជិកឃឺដណាមួយឡើយ។ លោកមិនបញ្ជាក់លម្អិតអំពីការសន្យាដែលធ្វើទេ។ ទោះជាយ៉ាងណាពួកគេទំនងជាភ្ជាប់រឿងនេះទៅនឹងករណីដកកម្លាំងជីវពល YPG ឃឺដចេញពីក្រុង Manbij និងតំបន់តាមបណ្ដោយព្រំប្រទល់ប្រទេសទួរគី។
លោក Erdogan មានប្រសាសន៍ថា “ យើងនឹងមិនអនុញ្ញាតឱ្យតំបន់មានសុវត្ថិភាពក្លាយទៅជាវាល ភក់ថ្មីនោះទេ”។ លោកលើកឡើងដោយសំដៅទៅលើតំបន់ភាគខាងជើងប្រទេសស៊ីរី និងប្រៀបធៀបតំបន់នោះទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលមានពួកសកម្មប្រយុទ្ធមកពីគណបក្សពលករឃឺដ (PKK) ដោយក្រុងអង់ការ៉ាចាត់ទុកថា ជាក្រុមភេរវករមួយជាយូរមកហើយ។
ប្រទេសទួរគីមើលឃើញកងជីវពល YPG ឃឺដដែលគាំទ្រដោយអាមេរិកបង្កើតជាឆ្អឹងខ្នងឱ្យកងកម្លាំងប្រដាប់អាវុធប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាផ្នែកបន្ថែមរបស់ក្រុម PKK និងចាត់ ទុកពួកគេជាភេរវជនផងដែរ។ ប្រធានាធិបតីទួរ គីមានប្រសាសន៍ថា “សំណើររបស់យើងសម្រាប់តំបន់សន្តិសុខស្ថិតក្រោមការត្រួតពិនិត្យ របស់ទួរគី គឺដើម្បីរក្សាអង្គការភេរវកម្មចេញពីព្រំដែនរបស់យើង” ។ លោកបន្តពន្យល់ថា ទីក្រុងអង់ការ៉ាមិនស្វែងរកការពង្រីកដែនដីណាមួយក្នុងយុទ្ធនាការយោធារបស់ខ្លួនក្នុង ប្រទេសស៊ីរីនោះទេតែគ្រាន់តែស្វែងរកការស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេសដែលរងការបំផ្លិច បំផ្លាញដោយសង្រ្គាម។ លោក Erdogan បានថ្លែងថា “យើងនឹងផ្តល់សន្តិសុខដល់ទីក្រុង Manbij ហើយបន្ទាប់មកយើងនឹងប្រគល់ទីក្រុងទៅម្ចាស់ដើមរបស់វា។ “ទីក្រុងស៊ីរីជារបស់ ប្រទេសស៊ីរី” ។ លោក Erdogan ថ្លែងថា ប្រទេសទួរគីក៏កំពុងស្វែងរកការបង្កើតតំបន់សុវត្ថិភាពមួយដែលមានចម្ងាយ៣២ គីឡូម៉ែត្រចូលទៅក្នុងប្រទេសស៊ីរីដោយលោកបន្ថែមថា លោកពិភាក្សាអំពីបញ្ហានេះរួចហើយជាមួយធានាធិបតីអាមេរិកលោក Donald Trump ។លោកបន្ថែមថា “អ្នកដែលចង់រារាំងពួក យើងចេញពីតំបន់ទាំងនេះគឺចង់ពង្រឹងអង្គការភេរវកម្ម”។ ក្រុងអង់ការ៉ាមានគម្រោងជាយូរមកហើយដើម្បីរុញអង្គភាព YPG ចេញពីតំបន់ភាគខាងកើតនៃទន្លេអឺប៉្រាត។ ប្រតិបត្ដិការរបស់ក្រុងអង់ការ៉ាត្រូវពន្យារពេល ដោយសារមានការដកកម្លាំងអាមេរិកពីប្រទេសស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយ លោក Erdogan បញ្ជាក់ប្រាប់ម្តងហើយម្តងទៀតថា ការអត់ធ្មត់របស់គាត់កំពុងតែស្តើងហើយគាត់ មិនត្រៀមខ្លួនរង់ចាំយូរទៀតទេ។ លោក Erdogan ជំទាស់ថា លោក មាន លោក Trump ដោយ មិនគាំលោក Trump ឱ្យលេបសម្តីក្នុងការដកកងកម្លាំងអាមេរិក ចំនួន ២០០០ នាក់ ចេញពី ប្រទេសស៊ីរីទេ ក្រោយពីមានការវាយប្រហារអត្តឃាតមួយក្នុងទី ក្រុង Manbij សម្លាប់ជនជាតិអាមេរិកចំនួន ៤ នាក់។ ប្រសិនបើប្រធានាធិបតីអាមេរិកបញ្ឈប់ ការដកកម្លាំងនេះមានន័យថា រដ្ឋអ៊ីស្លាម (អតីត ISIS / ISIL) ឈ្នះហើយ។ លោកបញ្ជាក់សា ជាថ្មីឡើងវិញថា ប្រទេសទួរគីត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងទីក្រុងManbij ដោយគ្មានការ ពន្យារពេល។ បច្ចុប្បន្នកងកម្លាំងយោធាអាមេរិកកំពុងធ្វើការរៀបចំសន្តិសុខជាមួយកងទ័ពតួរ គីដើម្បីបង្កើតតំបន់ទ្រនាប់មួយរវាងកម្លាំងទួរគី និងពួកយុទ្ធជនឃឺដ។ ទន្ទឹមនឹងនោះក្រុមឃឺដ អញ្ជើញរដ្ឋាភិបាលស៊ីរីឱ្យកាន់កាប់ទីក្រុងហើយពួកគេចាបើផ្តើមចាកចេញពីតំបន់នោះ។ ប្រទេសទួរគីច្រានចោលរបាយការណ៍ដែលនិយាយថា វាជាចិត្តសាស្ត្ររបស់ខ្លួន។
