ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
លោកស្រីនាយករដ្ឋមន្ត្រី Theresa May ថ្កោលទោសចំពោះការវាយប្រហារគ្រាប់បែក កាលពីថ្ងៃសៅរ៍ នៅក្រុងឡុងដឺរឺ ប្រទេសអៀវឡង់ខាងជើងដែលបានគូសបញ្ជាក់ពីការគំរាមកំហែងដែលបង្កដោយក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្តនេះ។
បុរស៤នាក់ត្រូវចាប់ខ្លួនជុំវិញការវាយប្រហារដោយគ្រាប់បែករថយន្តមួយ កាលពីថ្ងៃសៅរ៍នៅខាងក្រៅសាលាដំបូងក្រុង។ កាលពីថ្ងៃចន្ទប៉ូលិសអៀរឡង់ខាងជើងរឹបអូសតំបន់២ នៅក្នុងទីក្រុងឡុងដឺរី ដើម្បីពិនិត្យមើលរថយន្តដែលត្រូវប្លន់២ខុសៗគ្នា ចំពោះការគំរាមកំហែងសន្តិសុខ។
លោកស្រីនិយាយនៅក្នុងរដ្ឋសភាថា “ខ្ញុំប្រាកដណាស់ថាសភាទាំងមូលនឹងចូលរួមជាមួយខ្ញុំក្នុងការថ្កោលទោសការវាយប្រហារបំផ្ទុះគ្រាប់បែករថយន្ត កាលពីថ្ងៃសៅរ៍នៅទីក្រុងឡុងដឺរី និងផ្តល់នូវកិត្តិយសនូវភាពក្លាហានរបស់ប៉ូលិសអៀរឡង់ខាងជើង និងសហគមន៍មូលដ្ឋានផងដែរ” ។
លោកស្រីនិយាយថា រដ្ឋសភារក្សាជំហរជាមួយនឹងប្រជាជនអៀរឡង់ខាងជើង ដើម្បីធានាថាយើងមិនដែលត្រលប់ទៅរកអំពើហិង្សា និងការភ័យខ្លាចពីអតីតកាលនោះទេ៕