ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
យន្តហោះទម្រាក់គ្រាប់បែកប្រភេទយុទ្ធសាស្ត្រល្បឿនលឿន Tu-២២M៣ ធ្លាក់នៅភាគពាយព្យប្រទេសរុស្ស៊ីខណៈដែលយន្តហោះព្យាយាមចុះចតនៅអំឡុងពេលមានព្យុះព្រិលមួយ។ ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍ថា នាវិកចំនួន២នាក់ស្លាប់ក្នុងឧបទ្ទវហេតុនេះខណៈដែលមនុស្សចំនួន២នាក់ផ្សេងទៀតរងរបួស។ យន្តបំផ្ទុះគ្រាប់បែកជួបបញ្ហាក្រោយពីធ្វើលំហាត់សមយុទ្ធ។
យន្តហោះប៉ុនប៉ងចុះចតនៅមូលដ្ឋានអាកាសមួយនៅជិតទីក្រុង Olenegorsk ក្នុងតំបន់ Murmansk ប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិនិយាយថា សមាជិកនាវិកចំនួន២នាក់ស្លាប់នៅនឹងកន្លែងខណៈដែលមនុស្សចំនួន២នាក់ផ្សេងទៀតរងរបួសហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
ខ្យល់ព្យុះដែលបង្ករផលប៉ះពាល់ដល់យន្ដហោះគឺជាប្រភេទខ្យល់ដ៏កម្រដែលកើតឡើងតែនៅក្នុងតំបន់អាក់ទិកប៉ុណ្ណោះ។ វាមិនអាចទៅរួចទេក្នុងការទស្សន៍ទាយ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងការធ្វើឱ្យថ្ងៃស្ងប់ស្ងាត់ក្លាយជាព្យុះព្រិលដ៏គ្រោះថ្នាក់។ រថពាសដែក Tupolev Tu-២២M៣ គឺជាយន្តទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលអាចបាញ់មីស៊ីលនុយក្លេអ៊ែរទៅនឹងដី ។យន្តហោះប្រភេទនេះមានដំណើរការចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបញ្ជាក់ឱ្យដឹងថា យន្តហោះធ្លាក់ក្នុងតំបន់ Murmansk គ្មានអាវុធនៅលើយន្តហោះនោះទេ។ មូលដ្ឋានទ័ពអាកាសនៅជិត Olenegorsk ដំណើរការដោយបញ្ជារបស់កងកម្លាំងអាកាសប្រទេសរុស្ស៊ី។
