ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
ក្រុមសកម្មប្រយុទ្ធ២ក្រុមរបស់អង្គការភេរវកម្ម Jabhat al-Nusra មានចំនួនសរុបរហូតដល់ទៅ ៤០០នាក់ធ្វើការវាយប្រហារលើកងកម្លាំងស៊ីរីក្នុងខេត្ត Idlib ប្រមុខមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់គណបក្សប្រឆាំងនៅប្រទេសស៊ីរី លោកឧត្តមសេនីយ៍ឯក Sergei Solomatin ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធ។
ក្រុមសកម្មប្រយុទ្ធ Jabhat al-Nusra ធ្វើការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលក្នុងតំបន់សហគមន៍ Abu al-Duhur និង Abu Sharja។ ក្រុមឧក្រិដ្ឋជននោះមានចំនួនប្រមាណ ១៥០ ទៅ២០០នាក់ជិះក្នុងរថយន្តភីកអាប់ចំនួន១៥ ទៅ២០គ្រឿងមានកាំភ្លើងយន្តអនុវត្តការវាយប្រហារនៅក្នុងតំបន់នីមួយៗ។ លោកបន្ថែមថា ការវាយប្រហារចាប់ផ្តើមនៅល្ងាចថ្ងៃទី២២ ខែមករា។
លោក Solomatin បញ្ជាក់ថា ក្នុងតំបន់ Abu al-Duhur ពួកសកម្មប្រយុទ្ធប្រើអ្នកវាយប្រហារ អត្តឃាតមួយជិះរថយន្តធ្វើសកម្មភាពតែក្រោយមកត្រូវមីស៊ីលដឹកនាំដោយរថក្រោះប្រឆាំងជួរមុខរបស់កងកម្លាំងរដ្ឋាភិបាលបំផ្លាញចោល។
ឧត្តមសេនីយ៍បន្ថែមថា ពួកភេរវករបំបែកខ្លួនរហូតដល់ចម្ងាយ ១.៥គីឡូម៉ែត្រចូលទៅក្នុងទីតាំងរបស់កងទ័ពស៊ីរីក្រោយមកពួកគេបញ្ឈប់សកម្មភាពដោយសារមានអគ្គីភ័យ និងកម្លាំងបម្រុងនៅបន្ទាត់ទំនាក់ទំនងទៅជិតកៀក ពួកគេ។ ការវាយប្រហារលើពួកសកម្មប្រយុទ្ធនៅតំបន់ Abu Sharja ដោយប្រើអគ្គីភ័យធ្វើឡើងដោយកងកម្លាំងស៊ីរី។
លោក Solomatin រាយការណ៍ថា ពួកសកម្មប្រយុទ្ធរងការខាតបង់ ហើយវិលត្រឡប់ទៅកាន់ទីតាំងចាប់ផ្តើមរបស់ពួកគេវិញ។ លោកបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលផ្សះផ្សាសម្រាប់ គណបក្សប្រឆាំងកំពុងសហការជាមួយភាគីទួរគី ហើយភ្លាមៗនោះលោកទទួលបានព័ត៌មានស្តីពីស្ថានភាពនៅក្នុងតំបន់ Abu al-Duhur និង Abu Sharja ។









