បុរស៤នាក់រៀបចំផែនការប្រឆាំងនឹងម៉ូស្លីមនៅរដ្ឋញូវយ៉កសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

បុរស៣នាក់ និងក្មេងជំទង់ម្នាក់ទៀតត្រូវចាប់ខ្លួននិងរងការចោទប្រកាន់ពីបទឃាតកម្មលើសហគមន៍អ៊ីស្លាមតូចមួយនៅក្នុងរដ្ឋញូវយ៉កសហរដ្ឋអាមេរិក។ ជនសង្ស័យត្រូវគេចោទប្រកាន់ថា កាន់កាប់គ្រាប់បែកដៃនិងអាវុធព្រមទាំងរៀបចំផែនការវាយប្រហារអ៊ីស្លាម ដែលត្រូវបានបង្កើតឡើងដោយបព្វជិតប៉ាគីស្ថានកាលពីទសវត្សរ៍ឆ្នាំ១៩៨០។

ផែនការដែលរងការចោទប្រកាន់ត្រូវបានបង្ហាញ បន្ទាប់ពីមានការលើកព័ត៌មានពីសិស្សសាលា។ សហគមន៍អ៊ីស្លាមមួយនេះ បានក្លាយទៅជាគោលដៅសម្រាប់ទ្រឹស្ដីលទ្ធិកុំមុយនីស្តនិយាយថា វាគឺជាជំរំហ្វឹកហ្វឺនភេរវជន។

បុរសទាំង៣នាក់នេះនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការ នៅថ្ងៃពុធនេះ។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Andrew Crysel វ័យ១៨ឆ្នាំ Vincent Vetromile វ័យ១៩ឆ្នាំនិងម្នាក់ទៀតវ័យ២០ឆ្នាំ Brian Colaneri ។

ពួកគេរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៃអាវុធនិងការឃុបឃិត។ ក្មេងប្រុសវ័យ១៦ឆ្នាំក៏កំពុងប្រឈមនឹងការចោទប្រកាន់ផងដែរ។ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់៣នាក់ក្នុងចំនោមពួកគេក៏មានក្រុមកាយរិទ្ធផងដែរ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះមានមូលដ្ឋាននៅទីក្រុងក្រិកនៅភាគពាយព្យនៃរដ្ឋបានធ្វើ ឧបករណ៍បំផ្ទុះគ្រាប់បែកមានចំនួន៣គ្រឿងដោយរំស្គត់ និងដងកែវធំ និងដបថ្នាំលាបក្រចក និងគ្រាប់ផ្លោងផ្សេងទៀត។

ប៉ូលិសបាននិយាយថា ពួកគេត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ក្មេងប្រុសវ័យ១៦ឆ្នាំ។ អាវុធចំនួន ២៣ត្រូវបានគេរកឃើញផងដែរនៅទីតាំងជាច្រើន។ ស្នងការប៉ូលិសប្រទេសក្រិច លោក Patrick Phelan បាននិយាយថាការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងបន្ទាប់ពីការធ្វើអត្ថាធិប្បាយរបស់សិស្សវ័យ១៦ឆ្នាំ នៅសាលារៀនកាលពីថ្ងៃសុក្រ។

សហគមន៍អ៊ីស្លាមបឺកដែលស្ថិតនៅភាគខាងលិចនៃភ្នំ Catskill នៅក្បែរទីក្រុង Binghamton រដ្ឋញូយ៉ក។ ក្រុមជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកភាគច្រើនបានរស់នៅទីនោះ ដើម្បីគេចផុតពីឧក្រិដ្ឋកម្មនិងការកកកុញនៅក្នុងទីក្រុងញូវយ៉កផងដែរ។

អ្នកស្រុកបានពិពណ៌នាសហគមន៍អំពីសន្តិភាពនិងមិត្តភាព ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដឹកនាំដោយមេខ្យល់មួយក្រុម បានផ្សាយព័ត៌មានមិនពិត ដោយនិយាយគ្មានមូលដ្ឋានថា សហគមន៍នេះជាជំរុំហ្វឹកហាត់សម្រាប់ពួកសកម្មប្រយុទ្ធអ៊ីស្លាមទៅវិញ។

ក្នុងឆ្នាំ២០១៧ លោក Robert Doggart មកពីរដ្ឋ Tennessee ត្រូវបានគេចាប់ដាក់ពន្ធនាគារពីបទប៉ុនប៉ងដុតកម្ទេចវិហារអ៊ីស្លាមសហគមន៍ កាលពី២ឆ្នាំមុន។ ដូចគ្នានេះផងដែរនៅក្នុងឆ្នាំ២០១៥ បុរសអារីហ្សូណា លោក John Ritzheimer បានគំរាមកំហែងដល់សហគមន៍ជាមួយការប្រឈមមុខដាក់គ្នាប្រដាប់អាវុធផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here