មានការវាយប្រហារលើអ្នកកាសែតច្រើនជាង១៧០ករណីត្រូវបាន​កត់ត្រានៅប្រទេសអ៊ុយក្រែនក្នុងរយៈពេល២ឆ្នាំ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១៩

លោក Sergey Tomilenko ប្រធានសហជីពអ្នកកាសែតជាតិអ៊ុយក្រែនមានប្រសាសន៏កាលថ្ងៃពុធ​ថា មានការវាយប្រហារលើអ្នកកាសែតចំនួនច្រើនជាង១៧០ករណីកើតឡើងក្នុងប្រទេស​អ៊ុយក្រែន​ក្នុងរយៈពេល២ឆ្នាំមកនេះ។

“សម្រាប់២ឆ្នាំជាប់ៗគ្នាយើងបានចង​ក្រងឯកសារអំពី​កម្រិត​នៃ​​ការ​ឈ្លានពាន យ៉ាងខ្លាំងក្លាប្រឆាំងនឹងអ្នកសារព័ត៌មាន។ យោងទៅតាមប្រភពព័ត៌មានរបស់យើង អំពើហឹង្សាប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន១៧៥ករណីត្រូវគេចុះបញ្ជីក្នុងរយៈពេល២ឆ្នាំកន្លងមក ហើយវាជាកម្រិតនៃការឈ្លានពានខ្លាំង។”

លោក Tomilenko លើកឡើងដោយ ដកស្រង់ចេញពីទិន្នន័យរបស់សហជីព។  នៅឆ្នាំ២០១៨ “មានឧប្បត្តិហេតុបែបនេះចំនួន៨៦ករណី”។ លោក Tomilenko បន្តថា ​ក្នុងចំណោមការវាយប្រហារទាំងនោះការវាយប្រហារ ចំនួន១២ លើកប្រព្រឹត្តដោយមន្រ្តី ហើយការវាយប្រហារចំនួន១០ លើកផ្សេងទៀតដោយមន្ត្រីប៉ូលិស ប៉ុន្តែការវាយប្រហារភាគច្រើនរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងអ្នកវាយប្រហារ ដែលមិនស្គាល់អត្តសញ្ញាណជាពលរដ្ឋអ៊ុយក្រែន។

លោកបន្ថែមថា ការវាយប្រហារលើអ្នក កាសែតបញ្ចប់ដោយនិទណ្ឌភាពទាំងស្រុងដូចរយៈពេលពី ២ឆ្នាំមុន ហើយមានតែករណី ប្រមាណ១០% ប៉ុណ្ណោះដែលត្រូវបញ្ជូនទៅដល់តុលាការដោះស្រាយ។ លោកបន្តថា​ “មាន ឧប្បត្តិហេតុចំនួន១៤៣ លើបញ្ជីនៅពេលដែលយើងបញ្ជូនករណីនេះទៅប៉ូលិស “។

ទោះជា យ៉ាងណា មានតែករណីចំនួន ១៤ ករណីប៉ុណ្នោះ ដែលនាំយកទៅដល់តុលាការដើម្បីធ្វើ ការដោះស្រាយ។ លោក Tomilenko ចង្អុលបង្ហាញថាសហជីពរបស់លោកទទួលទិន្ន​ន័យ​ស្ថិតិទាំងនោះពីឆ្នាំ ២០១៧ និង៩​ ខែពីឆ្នាំ២០១៨។​ ព័ត៌មានគួរឱ្យភ័យខ្លាចនេះបានជំរុញ ឱ្យសហភាអ្នកកាសែតអ៊ុយក្រែ ប្តឹងឧទ្ធរណ៍ទៅភ្នាក់ងារអនុវត្តច្បាប់​ដោយមានសំណើដើម្បី​ចាត់វិធានការឱ្យមានប្រសិទ្ធភាពដើម្បីលុបបំបាត់អំពើហឹង្សា​ណាមួយប្រឆាំង​នឹងអ្នកសារ​ព័ត៌មាន” ។

LEAVE A REPLY

Please enter your comment!
Please enter your name here