ទាហានស៊ីរ៉ីម្នាក់ស្លាប់និងរងរបួស៦នាក់ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

លោកឧត្តមសេនីយ៍ឯក Sergei Solomatin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចគ្នាប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធថា ទាហានស៊ីរីម្នាក់ស្លាប់ និង៦នាក់ទៀតផ្សេងទៀត​រងរបួសក្នុងហេតុការណ៍បាញ់ផ្លោងរបស់ពួកសកម្មប្រយុទ្ធនៅក្នុងខេត្តអាឡេប៉ូ។

ទាហានម្នាក់ក្នុងចំណោម​កងកម្លាំងប្រដាប់អាវុធស៊ីរីត្រូវសម្លាប់ក្នុងការបាញ់ផ្លោងរបស់ពួកសកម្មប្រយុទ្ធនៅតំបន់ Tell-Hamra ក្នុងខេត្តអាឡេប៉ូ ហើយទាហានម្នាក់នៃកងកម្លាំងប្រដាប់អាវុធស៊ីរីរងរបួស។ ក្នុងការបាញ់ផ្លោង​លើ​នាវា Vrede នៅខេត្តអាឡេប៉ូកងយោធាប្រដាប់អាវុធចំនួន៦នាក់របស់ស៊ីរីរងរបួសលោក Solomatin មានប្រសាសន៍ក្នុងសន្និសីទមួយ។

លោកបន្ថែមថា ក្នុងរយៈពេល២៤ម៉ោងក្រុមសកម្មប្រយុទ្ធធ្វើការបាញ់សម្លាប់នៅតំបន់មួយចំនួនដូចជា Latakia  Hama និង Aleppo ។ មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីមានការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។

មន្ត្រីកណ្តាលធ្វើដំណើរជា ប្រចាំជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងចម្បងរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេ និងការជម្លៀសប្រជាជនស៊ីវិលឱ្យចេញពីតំបន់ជម្លោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here