ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
ក្រុមប៉ូលិសស៊ើបអង្កេតការវាយប្រហារគ្រាប់បែកកាលពីថ្ងៃសៅរ៍នៅក្រុងឡុងដឺរឺ ហើយរឹបអូសយកអាវុធដែលសង្ស័យនៅអំឡុងពេលប្រតិបត្តិការស្វែងរកនៅក្នុងទីក្រុងផងដែរ។ សេវាកម្មប៉ូលិសនៅប្រទេសអៀរឡង់ខាងជើង (PSNI) និយាយថា គេបានរកឃើញកាលពីថ្ងៃពុធនៅក្នុងតំបន់ Brandywell ផងដែរ។
ទទឹមគ្នានឹងនេះផងដែរ ប្រតិបត្ដិការសុវត្ថិភាពសាធារណៈត្រូវអនុវត្ត បន្ទាប់ពីការរកឃើញអាវុធដែលសង្ស័យផងដែរ។ ប៉ូលិសកាលពីមុនបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកនៅខាងក្រៅតុលាការកាលពីថ្ងៃសៅរ៍នេះ គឺឧក្រិដ្ឋជនអាចជាក្រុមសាធារណរដ្ឋប្រឆាំងនឹង New IRA ផងដែរ។
ហើយនៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក PSNI បាននិយាយថា អ្នកជំនាញគ្រាប់បែកកងទ័ពក៏បានចូលរួមនៅកន្លែងកើតហេតុផងដែរ ព្រមទាំងអាវុធដែលសង្ស័យត្រូវបានគេយកទៅពិនិត្យផងដែរ។ កាលពីថ្ងៃអង្គារ៏ ក្រុមប៉ូលីសបាននិយាយថា ការដាស់តឿនសន្តិសុខជាបន្ត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកដែលគេរៀបចំជាការបង្អាក់ទឹកចិត្ត តាមការអង្កេតផងដែរ។
គួររំលឹកផងដែរថា ការដាស់តឿនចំនួន ៣ដង ដែលទីមួយគឺនៅពេលរថយន្ត២គ្រឿងត្រូវគេប្លន់ដោយបុរសពាក់ម៉ាស់ និងទីពីរគឺរថយន្តដឹកជញ្ជូនត្រូវបោះបង់ចោល នៅពេលព្រឹកកាលពីថ្ងៃអង្គារផងដែរ។ ហើយការដាស់តឿនចុងក្រោយ កើតឡើងមិនដល់៤៨ម៉ោង បន្ទាប់ពីគ្រាប់បែកផ្ទុះនៅក្នុងឡានមួយនៅខាងក្រៅតុលាការផងដែរ។ សូមបញ្ជាក់ផងដែរថា ក្រុមប៉ូលិសបានដោះលែងបុរស៥នាក់ ដែលចាប់ខ្លួនបន្ទាប់ពីការវាយប្រហារគ្រាប់បែកផងដែរ៕