ការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យកុមារអ៊ីរ៉ាក់២នាក់រងរបួសនៅខេត្តAnbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាកុមារអ៊ីរ៉ាក់២នាក់បានរងរបួសកាលពីថ្ងៃពុធនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយស្ថិតនៅភាគខាងលិចទីក្រុងFallujah ខេត្តAnbar។ ប្រភពមួយបានប្រាប់វេបសាយសារព័ត៌មានAl-Ahdថាគ្រាប់បែកដែលផ្ទុះថ្ងៃនេះនៅលើដងផ្លូវគឺស្ថិតនៅក្នុងសង្កាត់ Al-Ahd ភាគខាងលិចទីក្រុងFallujah បណ្តាលឲ្យកូនក្មេង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពប្រាប់បន្ថែមទៀតថាកម្លាំងសន្តិសុខបានហ៊ុព័ទ្ធកន្លែងកើតហេតុ ហើយនិងបានដឹកកុមាររងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីព្យាបាល។ អំពើហិង្សានៅក្នុងប្រទេសកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមានឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

បើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ឲ្យដឹងថា ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានបណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌។

បើយោងតាមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់(UNAMI) បានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុបចំនួន៣២នាក់ត្រូវបានសម្លាប់ និង៣២នាក់ផ្សេងទៀតរងរបួសនៅក្នុងសកម្មភាពភេរវកម្ម និងអំពើហិង្សាទាក់ទងនឹងជម្លោះកាលពីខែធ្នូឆ្នាំ២០១៨កន្លងមក។ ខេត្តNineveh គឺជាខេត្តមួយទទួលរងផលប៉ះពាលខ្លាំងបំផុតដោយមានជនស៊ីវិលចំនួន២៦នាក់ស្លាប់ និងរបួស (០៧នាក់ស្លាប់ ១៩នាក់របួស) បន្ទាប់មកគឺរដ្ឋធានីBaghdadដោយមានអ្នកស្លាប់១៧នាក់ និង០៣នាក់រងរបួស និងខេត្ត Salahuddin មានអ្នកស្លាប់៣នាក់ និងរបួស៣នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here