អាមេរិកដាក់ទណ្ឌកម្មថ្មីៗលើប្រទេសអ៊ីរ៉ង់ប្រឆាំងនឹងកងជីវពល Shia ក្នុងប្រទេសស៊ីរ៉ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០១៩

ក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ចេញនូវទណ្ឌកម្មថ្មីៗប្រឆាំងនឹងអង្គភាពចំនួន៤ដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហ៊ុនអាកាសចរណ៍មាននៅលើបញ្ជីខ្មៅទីក្រុងវ៉ាស៊ីនតោន។ បញ្ជីទណ្ឌកម្មថ្មីដែលជាប់ទាក់ទងអ៊ីរ៉ង់ចេញផ្សាយដោយរតនាគានៅថ្ងៃព្រហស្បតិ៍ហើយក្នុងបញ្ចីមានតែក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញអ៊ីរ៉ង់  Qeshm Fars Air មានមូលដ្ឋាននៅទីក្រុង Qeshm។

ក្រុមហ៊ុននេះទទួលរងនូវវិធានការដាក់ទណ្ឌកម្ម​របស់​អាមេរិកលើទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់មួយទៀតគឺក្រុមហ៊ុន Mahan Air ដែលសហរដ្ឋអាមេរិកធ្លាប់ដាក់ទណ្ឌកម្មរួចហើយ។ ក្រុមហ៊ុនអាកាសចរណ៍ Travel LLC ​មានមូលដ្ឋាននៅប្រទេសអាមេនី មាននៅលើបញ្ជីរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ហេតុផលដូចគ្នា។

មានអង្គភាពពីរបន្ថែមទៀតត្រូវសហរដ្ឋអាមេរិកបន្ថែមក្នុង​បញ្ជី​ខ្មៅគឺទាំងកងជីវពល Shia ដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសស៊ីរីនៅខាងភាគីរដ្ឋាភិបាល។ ក្រុមនេះត្រូវគេស្គាល់ថា ជាកងវរសេនាតូច Fatemiyoun និង Zainebiyoun Brigade ហើយក្រុមនេះបង្កើតឡើងដោយពួកស៊ីអ៊ីតអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយពួកគេទទួល បានការបណ្តុះបណ្តាល និងបំពាក់អាវុធដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ការពិត ពួកគេមានក្នុង​បញ្ជី​ទណ្ឌកម្ម។ ក្រៅពីនោះ យន្តហោះពីរគ្រឿងក៏ត្រូវចុះក្នុងបញ្ជីខ្មៅផងដែរ។ ទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោននិងតេរ៉ានរាលដាលបន្ថែមទៀត ក្រោយពីការសម្រេចចិត្តរបស់លោក ប្រធានាធិបតី Donald Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្ដរជាតិឆ្នាំ២០១៥ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិកចាកចេញនៅខែឧសភាឆ្នាំ២០១៨។ ក្រោយពីការដក ទ័ពរបស់ខ្លួន ក្រុងវ៉ាស៊ីនតោនស្តារឡើងវិញនូវរាល់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់មុនពេលធ្វើ កិច្ចព្រមព្រៀងនេះហើយប្តេជ្ញាថា នឹងធ្វើការរឹតបន្តឹងបន្ថែមទៀតជាពិសេសកាត់បន្ថយការនាំ ចូលប្រេងអ៊ីរ៉ង់ឱ្យនៅទៅសូន្យ ។ រហូតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់ប្រឈមមុខនឹងការ គាបសង្កត់ និងប្រឈមនឹងសម្ពាធរបស់សហរដ្ឋអាមេរិក។ មេដឹកនាំសាធារណរដ្ឋអ៊ីស្លាម​រិះគន់ការដាក់ទណ្ឌកម្មនេះថា ជារឿងមិនស្របច្បាប់ និងខុសច្បាប់ក្រោមច្បាប់អន្តរជាតិ ហើយសន្យាថានឹងធ្វើការសងសឹក។ នៅពេលជាមួយគ្នានោះដែរ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei និយាយថា ​ការរឹតត្បិតនេះមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់​ប្រទេស ហើយជំនួសមកវិញនូវការរីកចម្រើន។ គាត់ហៅការបង្កើតសហរដ្ឋអាមេរិកថា “មនុស្ស​ល្ងង់​ដំបូង”។ ការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មិនត្រឹមតែបង្ករផលប៉ះពាល់ ដល់សាធារណរដ្ឋអ៊ីស្លាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ករផលប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់​ទីក្រុងវ៉ាស៊ីនតោននៅទ្វីបអឺរ៉ុបដែលរងការគំរាមកំហែងពីការដាក់ទណ្ឌកម្ម។ ដើម្បីបន្ថយ សំពាធរបស់ក្រុងវ៉ាស៊ីនតោន នៅបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនកំពុងធ្វើការដើម្បីបន្ធូរបន្ថយ ការធ្វើពាណិជ្ជកម្មដោយមិនប្រើប្រាក់ដុល្លារជាមួយប្រទេសអ៊ីរ៉ង់ និងចៀសវាងការបំពានទណ្ឌ កម្មរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃពុធ ប្រមុខសភាពាណិជ្ជកម្មប្រទេសអ៊ីរ៉ង់ និងស្វីសនិយាយ ថា យន្តការហិរញ្ញវត្ថុមួយដែលមានគោលបំណងរក្សាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរគឺត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអនុវត្ត។ ភាគីស្វ៊ីសក៏បញ្ជាក់ថាប្រទេសទាំងពីរ​កំពុង​រៀប​ចំប្រព័ន្ធទូទាត់ឯករាជ្យ។ គេក៏អាចប្រើយន្តការនេះដើម្បី​សម្របសម្រួល​ប្រតិបត្តិការ ប្រេងរបស់ប្រទេសអ៊ីរ៉ង់ជាមួយនឹងអតិថិជនប្រេងដ៏សំខាន់នៅអាស៊ីដូចជាប្រទេសឥណ្ឌា ចិន និងកូរ៉េខាងត្បូង។

LEAVE A REPLY

Please enter your comment!
Please enter your name here