ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
គណបក្សប្រឆាំងលោក Fuan guaido បានស្បថចូលកាន់តំណែងជាប្រធានាធិបតី (៣៥) កាលថ្ងៃទី២៣ ខណៈដែលលោកប្រធានាធិបតីវេណេហ្ស៊ុអេឡា Madouro មេដឹកនាំផ្តាច់ការគ្រប់គ្រងស្ថានភាពនយោបាយ និងមានបណ្តាប្រទេសជាង១០អង្គការអាមេរិករួមមាន៖ កាណាដា ប្រេស៊ីល និងអាមេរិកជាដើមបានទទួលស្គាល់។ របបលោក Madouro គាំទ្រដោយចិន និងរុស្ស៊ី ហើយប្រកាសបញ្ចប់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។ ភាពចលាចលផ្នែកនយោបាយនឹងរីករាលដាលកាន់តែខ្លាំងពាក់ព័ន្ធនឹងសហគមន៍អន្តរជាតិ។
“ខ្ញុំស្បថថាខ្ញុំនឹងយកតំណែងជាប្រធានាធិបតីដើម្បីបញ្ចប់បញ្ហាខុសច្បាប់របស់បុគ្គលមួយចំនួន”។ នៅរសៀលថ្ងៃទី២៣ នៅពេល ដែលលោក Guaido ស្បថនៅឯការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាលនៃទីក្រុងរដ្ឋធានី Karakasu ដោយ លើកដៃស្ដាំរបស់គាត់ប្រារព្ធពិធី និងទទួលការសាទរពីពលរដ្ឋជុំវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រជាពលរដ្ឋប្រហែល១០០.០០០នាក់បានចូលរួមក្នុងកិច្ចប្រជុំនេះ។ តាមសំដីរបស់អ្នកចូលរួមម្នាក់ឈ្មោះថា Igunacio Castijo អាយុ៣៦ឆ្នាំ “គាត់ធ្លាប់ចូលរួមក្នុងការជួបជុំ ប្រឆាំងរដ្ឋាភិបាលជាច្រើនលើកមកហើយ ប៉ុន្តែជាទូទៅមានអ្នកចូលរួមតិចតួចណាស់។ ប៉ុន្តែពេលនេះ មានអ្នកចូលរួមច្រើន។ សំលេងរបស់ប្រជាពលរដ្ឋកំពុងទៀមទារឲ្យប្រធានាធិបតីលោក Madouro លាលែងចេញពីតំណែង”។
ចាប់តាំងពីដើមខែនេះមកគណបក្សប្រឆាំងលោក Guaido បានអំពាវនាវឱ្យមានកិច្ចប្រជុំ។ រហូតមក ដល់ពេលនេះរបបលោក Madouro បានប្រើប្រាស់កងកំលាំងសន្តិសុខ និងកងកំលាំងជីវពលបង្រ្គាប គណៈប្រឆាំង និងសកម្មភាពប្រឆាំងរដ្ឋាភិបាល។ នៅថ្ងៃទី១៣ លោក Guaido បានភៀសខ្លួន ជាសំងាត់ជាបណ្តោះអាសន្នផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពីការបរាជ័យនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងអតីតកាល។