ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
គួរបញ្ជាក់ដែរថាព្រះរាជវាំង Windsor គឺជាព្រះរាជដំណាក់របស់រាជវង្សនៅទីក្រុង Windsor ក្នុងប្រទេស Berkshire នៃចក្រភពអង់គ្លេស។ របាំងប្រឆាំងនឹងអំពើភេរវកម្មដែលត្រូវបានរៀបចំជាពិសេស ហើយត្រូវដំឡើងនៅជុំវិញព្រះរាជវាំង Windsor បន្ទាប់ពីប្រជាជនបានត្អូញត្អែរ អំពីភាពអាក្រក់ នៅទីក្រុង។
ហើយរបាំងសរុបចំនួន៦នឹងជំនួស ដោយការដំឡើងការទប់ស្កាត់ជាបណ្តោះអាសន្ន នៅព្រះរាជវាំងនៅ Borough កាលពីឆ្នាំ២០១៧ផងដែរ។ ទទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះបាននិយាយថា ខ្លួនសង្ឃឹមថាការរចនាម៉ូដនេះនឹងរក្សាទុកជា “បេតិកភ័ណ្ឌតែមួយគត់” របស់ទីក្រុង Windsor ខណៈពេលដែលរក្សាសុវត្ថិភាព។
ហើយអាជ្ញាធរនឹងចំណាយ ៩៤២,000 ផោន សម្រាប់គម្រោងនេះ ហើយអង្គភាពប៉ូលិស Thames Valley Police ក៏បានចូលរួមនៅទឹកប្រាក់ចំនួន ២៥០,០០០ផោនផងដែរ។បន្ថែមលើសពីនេះទៀត ក្រុមប្រឹក្សាក្រុងបាននិយាយថាការរចនារបាំងនីមួយៗមានលក្ខណៈ “ពិសេសតែមួយគត់” ចំពោះទីតាំងរបស់វាដោយអ្នករៀបចំពិចារណាអំពី “ស្ថានភាពនៃការអភិរក្ស” នៅតំបន់នេះផងដែរ។
ចំពោះក្រុមប្រឹក្សាលោក Phill Bicknell បានមានប្រសាសន៍ថា ការរក្សាសុវត្ថិភាពដល់អ្នករស់នៅ គឺជាអាទិភាពចម្បង ហើយវិធានការទាំងនេះត្រូវបានរៀបចំឡើង ដើម្បីធានាសុវត្ថិភាពដល់អ្នករស់នៅ និងអ្នកដែលមកទស្សនាទីក្រុង Windsor ផងដែរ។ យើងមានទំនុកចិត្តថារចនាម៉ូដទាំង៦ នឹងបំពេញគោលដៅ នោះការរក្សាបាននូវកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រតែមួយគត់ របស់ទីក្រុង Windsor ទៀតផង។
គួររំលឹកផងដែរថា របាំងដែកបណ្ដោះអាសន្នត្រូវបានតំឡើងដំបូង បន្ទាប់ពីការវាយប្រហារភេរវកម្មទីក្រុង Westminster កាលពីឆ្នាំ២០១៧។ តែផ្ទុយទៅវិញនៅជុំវិញវិធានការនេះផងដែរ អ្នកខ្លះបានពិពណ៌នាថាជាការ “អាក្រក់” និង “លើសលុប” ផងដែរ។
សូមបញ្ជាក់ផងដែរថា ទីប្រឹក្សាឯកទេសសន្តិសុខបានធ្វើការជាមួយនឹងក្រុមប្រឹក្សា និងប៉ូលិស Thames Valley ដើម្បីអភិវឌ្ឍការរចនាថ្មីនឹងត្រូវដាក់នៅលើផ្លូវ Sheet, ផ្លូវ Victoria, ផ្លូវ Park, ផ្លូវ Peascod ផ្លូវ Thames និងសណ្ឋាគារ Castle ទៀតផង៕
