បាក់ទំនប់នៅប្រេស៊ីលបណ្តាលឲ្យមនុស្ស២០០នាក់ស្លាប់និងបាត់ខ្លួន

0

ប្រភពពត៌មានពី Asahi ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩

នៅ Buruma Gino រដ្ឋ Minas Gerais ភាគអាគ្នេយ៍អាមេរិចខាងត្បូង ប្រទេសប្រេស៊ីល មានការបាក់ទំនប់ឧស្សាហកម្មរ៉ែ ហើយភូមិក្បែរៗនោះមានការបាក់ដីផងដែរ។ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន២០០នាក់ស្លាប់ និងបាត់ខ្លួន។

នៅក្បែរនោះមានសារមន្ទីរសិល្បៈសហសម័យក្រៅផ្លូវការមួយ “Iniochin” ដែលបង្ហាញពីស្នាដៃ របស់វិចិត្រករលោកយាយ Yayoi Kusama។ យោងតាមសារមន្ទីរបានឲ្យដឹងថាបុគ្គលិក និងអ្នកទេសចរត្រូវបានគេជម្លៀសប៉ុន្តែរហូតមកទល់ពេលនេះគ្មានការខូចខាតណាមួយត្រូវបាន បញ្ជាក់ទេ។

យោងតាមរបាយការណ៍បានឱ្យដឹងថាទំនប់វារីអគ្គិសនីនេះគ្រប់គ្រងដោយក្រុមហ៊ុនរុករករ៉ែ Vare ប្រើរហូតដល់ឆ្នាំ២០១៤សម្រាប់ការរុករករ៉ែ។ មុនពេលបាក់ទំនប់វាហាក់ដូចជា មានដី និងដីខ្សាច់១លានម៉ែត្រគូបត្រូវបានប្រមូលផ្តុំនៅក្នុងទំនប់អញ្ជឹង។

ដីនិងដីខ្សាច់អាចរួមមាន លោហៈធ្ងន់ៗដែលមានគ្រោះថ្នាក់នៅក្នុងនោះដែរ។ ក្រុមហ៊ុននេះកំពុងសិក្សាលំអិតអំពីមូលហេតុ នៃបញ្ហានេះ ហើយមិនទាន់ដឹងពីមូលហេតុនៃការបាក់ទំនប់នោះទេ។ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយថតចាប់យករូបភាពពីលើអាកាស។

LEAVE A REPLY

Please enter your comment!
Please enter your name here