ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
មានហេតុការណ៏បាក់ទំនប់ឧស្សាហកម្មរ៉ែមួយកើតឡើងនៅ Buruma Ginho ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល រដ្ឋាភិបាលប្រេស៊ីលធ្វើការរឹបអូសយកទ្រព្យសម្បត្តិចំនួន៦ពាន់លាន Real (១Real = ប្រហែល៣០យ៉េន) ពីក្រុមហ៊ុនVale ម្ចាស់ទំនប់ និងពិន័យ២៥0លានReal។
យើងគ្រោងនឹងប្រើថវិកាសម្រាប់វិធានការប្រឆាំងនឹងការបំពុលបរិស្ថាន និងសកម្មភាពជួយសង្គ្រោះ ហើយយើងក៏កំពុងពិនិត្យមើលច្បាប់ដើម្បីរឹតបណ្តឹងទាក់ទងនឹងការសាងសង់និងការគ្រប់គ្រងទំនប់។ រហូតមកដល់ពេលនេះមានមនុស្សស្លាប់កើនឡើងដល់៣៤នាក់ ហើយមនុស្សប្រហែល៣០០នាក់បាត់ខ្លួន។
ប្រធានាធិបតី Bolsonaro ពិនិត្យកន្លែងកើតហេតុពីលើអាកាសកាលពីថ្ងៃទី២៦។ មានការបង្ហោះនៅលើបណ្តាញសង្គម Twitter ថា៖ “ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយជនរងគ្រោះ” និងសម្តែងនូវឆន្ទៈក្នុងការគាំទ្រដល់ជនរងគ្រោះផងដែរ។ ក្រុមហ៊ុន Vale ប្រកាសនៅថ្ងៃទី២៧ថា ទំនប់មួយផ្សេងទៀតអាចនឹងបាក់ ដូច្នេះសូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះភៀសខ្លួនចេញទៅកាន់ទីខ្ពស់ដើម្បីសុវត្ថិភាព។
ទាក់ទងនឹងក្រុមហ៊ុន Vale ពីកន្លែងកើតហេតុនេះទៅប្រហែល១០០គីឡូម៉ែត្រនៅ Mariana មានទំនប់មួយទៀតបាក់កាលពីឆ្នាំ២០១៥ រួចម្តងមកហើយ។ រួមមានសារធាតុរ៉ែ ដី និង ខ្សាច់ដែលមានទំងន់ប្រហែល៥០លានម៉ែត្រគូបបាក់ធ្លាយចេញមកបណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់ និងបំពុល ដល់បរិស្ថានថែមទៀត។ នេះជាគ្រោះថ្នាក់លើកទី២ ដែលកើតពីការបន្សល់ទុកនៃទំនប់។