មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីនៅស៊ីរីរកឃើញហិបដាក់អាវុធជាច្រើននៅ​ខែមករា

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

លោក Sergei Solomatin ប្រធានមជ្ឈមណ្ឌល​មានប្រសាសន៍នៅថ្ងៃចន្ទថា ហិបអាវុធចំនួនបីដែលលាក់ទុកអាវុធច្រើនជាង២៥០ដើម និងគ្រាប់រំសេវច្រើនជាង៥០.០០០ គ្រាប់ត្រូវមន្រ្តីនៃមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចនិងប៉ូលិសរុស្ស៊ីក្នុងប្រទេសស៊ីរីធ្វើការលាតត្រដាងនៅដើមឆ្នាំនេះ។

“នៅខែមករាឆ្នាំ២០១៩ គួតែអរគុណ​ដល់កិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិច​គ្នា និងកងរាជអាវុធហត្ថយោធាអាវុធយុទ្ធភណ្ឌ ដែលអាចរកឃើញទីតាំងលាក់ទុកអាវុធ​របស់ក្រុមសកម្មប្រយុទ្ធ ។ ហិបសម្ងាត់ផ្ទុកអាវុធច្រើនជាង២៥០ ដើម និងគ្រាប់​បែក​ច្រើនជាង ៥០.០០០ គ្រាប់ គ្រឿងបន្លាស់ជាច្រើន គ្រាប់មីនដីច្រើនជាង ៣០០គ្រាប់ និងរថក្រោះ”។

លោកបន្ថែមថា ពួកមន្រ្តីកណ្តាលរៀបចំការដឹកជញ្ជូនសព្វាវុធ និងគ្រាប់ រំ​សេវទាំងនេះដោយសុវត្ថិភាព ហើយប្រគល់ពួកវាទៅឱ្យភ្នាក់ងារសន្តិ​សុខ​ស៊ីរី។ លោក មាន​ប្រសាសន៍ផងដែរថា អាជ្ញាធរស៊ីរីបន្តធ្វើការងារជាមួយ​ប្រជាជន​មានទោស ដែល កំពុងបំពេញបេសកកម្មយោធា​  ​រួមទាំងជនភៀសខ្លួន​ និងអតីតសមាជិក នៃក្រុមន​ប្រដាប់អាវុធខុសច្បាប់។ ដូច្នេះនៅថ្ងៃទី២៧ ខែមករាឆ្នាំ ២០១៩ ប្រជាពលរដ្ឋមានចំនួន ជិត ៣៣ ០០០ នាក់ត្រូវគេរំដោះ។

ទោះជាយ៉ាងណាក៏ដោយ​ លោកបន្ត​ថា ពួកសកម្ម​ប្រយុទ្ធដែលកំពុងប្រតិបត្តិការក្នុងខេត្ត Idlib បន្តរំលោភលើ​បទឈប់​បាញ់។​ ដូច្នេះនៅ​រយៈពេលពេញមួយថ្ងៃ គេរាយការណ៍ពីការបាញ់ផ្លោង​នៅលើតំបន់តាំងទីលំនៅរបស់ Qubeibat Abu al-Hoda   Mgair និង Umm Hartan ក្នុងតំបន់ដែល Hama កាន់កាប់ និងនៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុងអាឡិបប៉ូ (ពីរដង)។

មជ្ឈមណ្ឌលផ្សះផ្សា​រុស្ស៊ី​បន្ត​បំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការ បញ្ចប់យុទ្ធនាការយោធា​នៅប្រទេស​ស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាប្រចាំជុំវិញ​តំបន់​រំដោះ​​របស់ប្រទេសដើម្បីវាយ​តម្លៃ​ស្ថាន​ភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងសំខាន់​របស់យោធារុស្ស៊ីពេលនេះផ្តោតលើ​ការជួយជនភៀសខ្លួនត្រឡប់ទៅផ្ទះវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here