ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
មជ្ឈមណ្ឌលសាព័ត៌មានសន្តិសុខនិយាយកាលពីថ្ងៃចន្ទនេះថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់នៅរដ្ឋធានីMosul។ គេហទំព័រព័ត៌មាន Almaalomah បានដកស្រង់សម្តីរបស់មជ្ឈមណ្ឌលសារព័ត៌មានដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពប្រឆាំងភេរវកម្មបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់តាមបញ្ជាស្ថិតនៅភាគខាងលិចរដ្ឋធានីMosul។
មជ្ឈមណ្ឌលនេះបានបន្ថែមទៀតថារាល់នីតិវិធីច្បាប់ទាំងអស់ត្រូវបានគេយកទៅប្រឆាំងនឹងភេរវជន។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះបានដណ្តើមការកាន់កាប់លើទឹកដី១ភាគ៣ នៃទឹកដីអ៊ីរ៉ាក់។
ក្រុមជីហាដនិយមបានរឹបអូសយកតំបន់ធំៗជាច្រើនក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ នៅពេលដែលក្រុមនេះបានប្រកាស់រដ្ឋអ៊ីស្លាមរបស់ពួកគេ និងបានបង្ខំឲ្យមនុស្ស១០លាននាក់ឲ្យគោរពលើច្បាប់របស់ពួកគេ។ បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។