ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
មន្ត្រីក្រុងម្នាក់បាននិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីថ្ងៃចន្ទនេះបានសម្លាប់ជនអ៊ីរ៉ាក់០២នាក់ និងបានចាប់ជំរិតមនុស្សផ្សេងទៀតនៅក្នុងស្រុកHaditha ភាគខាងលិចខេត្តAnbar។
លោក Khaled Salman ប្រធានក្រុមប្រឹក្សាក្រុងHaditha បានប្រាប់សារព័ត៌មានAl Sumaria ថាកសិករអ៊ីរ៉ាក់បានកំពុងប្រមូលផលរុក្ខជាតិសូកូឡាពីជ្រលងភ្នំAl Wozeyh ចម្ងាយ ៣០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងHaditha ហើយនៅពេលនោះពួកគេត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
ក្រុមសកម្មប្រយុទ្ធបានសម្លាប់កសិករ០២នាក់ និងចាប់ជំរិតមនុស្សមួយចំនួនទៀត។ លោកKhaled Salman បានប្រាប់បន្ថែមថាកងកម្លាំងសន្តិសុខបានចាប់ផ្តើមប្រតិបត្តិការរុករកជនស៊ីវិលដែលត្រូវបានគេចាប់ពង្រត់។ គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងស្ថិតនៅលើព្រំដែនភាគខាងលិចខេត្តAnbar ជាមួយនឹងប្រទេសស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។
យុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងយោធានប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ដើម្បីធ្វើការកាន់កាប់ឡើងវិញលើតំបន់ដែលគ្រប់គ្រងដោយពួកIS ប៉ុន្តែក្រុមនេះនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព និងជនស៊ីវិល។