ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការពារជាតិទួរគីលោក Hulusi Akar មានប្រសាសន៍នៅថ្ងៃអង្គារថា ក្រុងអង់ការ៉ាបញ្ចប់រាល់ការរៀបចំសម្រាប់ធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនថ្មីមួយនៅប្រទេសស៊ីរី។ បណ្ដាញទូរ ទស្សន៍ Haberturk ដកស្រង់សម្តីលោកថា “យើងនឹងអនុវត្តសកម្មភាពចាំបាច់ទាំងអស់នៅទីក្រុង Manbij និងនៅភាគខាងកើតទន្លេអ៊ឺប្រាត។
ប្រទេសទួរគីអនុវត្តប្រតិបត្តិការយោធាពីររួចមកហើយក្នុងប្រទេសស៊ីរីប្រតិបត្ដិការ Euphrates Shield និងប្រតិបត្ដិការ Olive Branch។ ជាលទ្ធផលតំបន់សុវត្ថិភាពរវាងទីក្រុងព្រំដែន Azaz និង Jarabulus ត្រូវបង្កើតឡើងហើយតំបន់ Afrin ត្រូវគេកាន់កាប់។
ប្រធានាធិបតីលោក Tayyip Erdogan នៅថ្ងៃទី១២ ខែធ្នូប្រកាសពីផែនការដើម្បីចាប់ផ្តើមប្រតិបត្តិការមួយនៅភាគខាងកើតច្រាំងទន្លេអ៊ឺប្រាត ប្រឆាំងនឹងអង្គភាពគាំពារប្រជាជនឃឺដ (YPG) នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ទីក្រុងអង់ការ៉ាចាត់ទុកពួកគេថាជាសាខាគណបក្សពលករឃឺដ (PKK) ក្នុងប្រទេសស៊ីរីដែលគេដាក់ឱ្យនៅក្រៅច្បាប់ប្រទេសទួរគី។