ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
មន្ត្រីជាន់ខ្ពស់ស៊ីរីម្នាក់មានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយប្រទេសទួរគីអំពីរបៀបគ្រប់គ្រងភាគខាងជើងប្រទេសស៊ីរីនៅពេលកងទ័ពអាមេរិកដកខ្លួនចេញ។
លោកស្រី lham Ahmed ស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារដើម្បីបញ្ចុះបញ្ចូលលើការដកទ័ពសហរដ្ឋអាមេរិកដែលនឹងធានាសុវត្ថិភាពកងកម្លាំងរបស់លោកស្រីឱ្យបន្តមានវត្តមាននៅទីនោះ។ ទីក្រុងអង់ការ៉ាគំរាមវាយលុកបណ្តេញកម្លាំងឃឺដឱ្យចេញពីតំបន់នោះ។
ប្រទេសទួគីចាត់ទុកអង្គភាពការពារប្រជាជនឃឺដ (YPG) ដែលជាកងកម្លាំងប្រដាប់អាវុធស្នូលអាមេរិកកំពុងប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមISIS។ លោក Ahmed សហប្រធានក្រុមប្រឹក្សាប្រជាធិបតេយ្យស៊ីរីប្រាប់ភ្នាក់ងារAP ថាសហរដ្ឋអាមេរិកផ្តោតលើធ្វើឱ្យប្រទេសទួគីមានភាពស្ងប់ដើម្បីស្វែងរកការសម្របសម្រួលមួយដែលនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់លោកស្រីនៅតែបន្តប្រតិបត្តិការនៅទីនោះ។