ចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៩នាក់ក្នុងទីក្រុងSulaymaniyahប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

អាជ្ញាធរអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃអង្គារនេះថាសមាជិកក្រុមអ៊ីស្លាមចំនួន៩នាក់ត្រូវចាប់ខ្លួនក្នុងអំឡុងប្រតិបត្តិការនៅក្នុងទីក្រុងSulaymaniyah ស្ថិតនៅក្នុងតំបន់ពាក់កណ្តាលស្វ័យតឃឺដ។ ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ដ៏ជាក់លាក់របស់កងកម្លាំងពិសេសប្រឆាំងភេរវកម្មឃាត់ខ្លួនសមាជិកIS ៩នាក់ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនស៊ីវិលបង្ខំឲ្យប្រជាពលរដ្ឋចាកចេញពីផ្ទះ និងសកម្មភាពប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសន្ដិសុខ។

ការចាប់ខ្លួននេះត្រូវធ្វើឡើងនៅក្នុងទីក្រុងSulaymaniyahរបស់ឃឺដ។ មជ្ឈមណ្ឌលនេះនិយាយថាការសម្របសម្រួលត្រូវបានធ្វើឡើងជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផ្ទេរជនល្មើសទៅកាន់មជ្ឈមណ្ឌលឃុំឃាំងមួយស្ថិតនៅក្នុងខេត្តKirkuk ដើម្បីធ្វើការសាកសួរ។

គួររំលឹកថាក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។

ក្រោយមកទៀតក្រុមនេះបានក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។

កាលពីខែធ្នូកន្លងមកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បានប្រកាសថាបានគ្រប់គ្រងលើ ដែនដីទាំងអស់ឡើងវិញ ហើយក៏បានប្រកាសបញ្ចប់សង្រ្គាមប្រឆាំងនឹងសមាជិកIS។ តែទោះជាយ៉ាងណាក្តីរបាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here