ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
អាជ្ញាធរប្រទេសស៊ូដង់បញ្ជាឱ្យដោះលែងអ្នកជាប់ឃុំទាំងអស់ក្នុងរយៈប៉ុន្មានសប្ដាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ក្រសួងព័ត៌មានស៊ូដង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដោះលែងនេះធ្វើតាមបទបញ្ជារបស់លោក Salah Ghosh ប្រធានភ្នាក់ងារស៊ើបការណ៍ជាតិ និងសន្តិសុខប្រទេសស៊ូដង់។ ក៏ប៉ុន្តែគេមិនផ្តល់ហេតុផលណាមួយនោះទេ។
មនុស្សច្រើនជាង១,០០០នាក់ត្រូវរាយការណ៍ថា ឃាត់ខ្លួននៅក្នុងការតវ៉ាដែលចាប់ផ្តើមនៅក្នុងខែធ្នូកន្លងមកម្លោះ។ លោកប្រធានាធិបតី អូម៉ាអាល់បាសៀរ បានបន្ទោសភាពចលាចលលើ “ទីភ្នាក់ងារបរទេស” និងក្រុមឧទ្ទាមនៅក្នុងតំបន់ដាហ្វួរ។
សាក្សីនិយាយថា ខណៈនោះប៉ូលិសបង្ក្រាបបាតុកម្មនៅរដ្ឋធានី Khartoum ដោយប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុកររាប់សិបនាក់នៅសង្កាត់ Burri កាលពីថ្ងៃអង្គារ៏ផងដែរ។
ហើយក៏មានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង Omdurman ដែលនៅក្បែរនោះ និងនៅទីក្រុង Port Sudan នៅសមុទ្រក្រហមទៀតផង។ បាតុកម្មចាប់ផ្តើមកាត់បន្ថយការឧបត្ថម្ភប្រេងឥន្ធនៈ ក៏ប៉ុន្តែក្រោយមកក្លាយទៅជាកំហឹងនៅក្នុងការគ្រប់គ្រងរបស់ប្រធានាធិបតីអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។
ក្រុមសិទ្ធិមនុស្សនិយាយថា មនុស្សជាង៤០នាក់ត្រូវសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខផងដែរ។ សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ៏បាននិយាយថា “ប្រធានភ្នាក់ងារស៊ើបការណ៍ជាតិ និងសន្តិសុខរបស់ប្រទេសស៊ូដង់ បានចេញដីកាដោះលែងអ្នកជាប់ឃុំទាំងអស់ នៅក្នុងឧបទ្ទវហេតុដែលកំពុងបន្តនេះ” ។