ការវាយប្រហារតំបន់Bastia ខ្មាន់កាំភ្លើងត្រូវស្លាប់នៅក្នុងការវាយឆ្មក់ដោយប៉ូលិសបារាំង

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩

ខ្មាន់កាំភ្លើងម្នាក់ “ធ្វើអត្តឃាតខ្លួនឯង” បន្ទាប់ពីសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យរបួស៥នាក់ទៀតនៅតំបន់Bastia លើកោះកូសានីប្រទេសបារាំង។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner និយាយថាសាកសពខ្មាន់កាំភ្លើងត្រូវរកឃើញបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិស។

ជនសង្ស័យបាញ់ទៅលើផ្លូវនៅវេលាម៉ោង១៦:២៥នាទីម៉ោងនៅក្នុងស្រុក នៅសង្កាត់ Montesoro តំបន់Bastia នៅលើកោះកូសានីប្រទេសបារាំង។ ហេតុផលសម្រាប់ការវាយប្រហារនេះ គេនៅតែមិនទាន់ច្បាស់លាស់ទោះបីជារបាយការណ៍ដំបូងបានបដិសេធការវាយប្រហារនេះជាអំពើភេរវកម្មក៏ដោយ។

ការថ្លែងទៅកាន់រដ្ឋសភាជាតិរបស់ប្រទេសបារាំង លោក Castaner បាននិយាយថា “មនុស្សឆ្កួតដែលធ្វើអត្តឃាតខ្លួនឯងបែបនេះ”។ រដ្ឋអាជ្ញាក្នុងតំបន់ Caroline Tharot បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យមានវ័យ៦០ឆ្នាំហើយមានការផ្តន្ទាទោស២លើកពីបទប្រព្រឹត្ដបទល្មើសប្រដាប់អាវុធផងដែរ។

នៅក្នុងសារលិខិតមួយរបស់លោក Gilles Simeoni ប្រធានរដ្ឋសភារបស់កោះកូសានី បាននិយាយថាបុគ្គលម្នាក់ស្លាប់ គឺជាមន្ត្រីលំនៅឋានសាធារណៈផងដែរ។ យោងតាមទូរទស្សន៍បារាំងលេខ៣ បានឱ្យដឹងថាស្ត្រី៣នាក់ និងមន្ត្រីប៉ូលីស ដែលស្ថិតក្នុងចំណោមអ្នករងរបួសក្នុងហេតុការណ៍នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here