ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
ក្រុមឃ្លាំមើលរដ្ឋាភិបាលអាមេរិកមួយនិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងកាប៊ុលកំពុងបាត់បង់ការកាន់កាប់របស់ខ្លួននៅលើផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថានទោះបីជាកងកម្លាំងអាមេរិកបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងក្រុមបះបោរក៏ដោយ។
ការវាយតម្លៃចុងក្រោយអំពីស្ថានការណ៍សន្តិសុខប្រទេសអាហ្វហ្គានីស្ថានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកធ្វើកិច្ចចរចាជាមួយក្រុមតាលីបង់ និងស្វែងរកវិធីសាស្ត្រចាកចេញពីសង្គ្រាមរយៈពេល១៧ឆ្នាំ។
របាយការណ៍ Resolute Support ស្តីពីបេសកកម្មណាតូដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ប្រជាជនអាហ្វហ្គានីស្ថានមានចំនួន៦៣,៥ ភាគរយប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងតំបន់គ្រប់គ្រង ឬក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងកាប៊ុលដោយចំនួននេះធ្លាក់ចុះពី ៦៥,២ ភាគរយនៅត្រីមាសមុន។
យោងតាមប្រភពក្រុមអធិការកិច្ចពិសេសរបស់ សហរដ្ឋអាមេរិកសម្រាប់ការកសាងប្រទេសអាហ្វហ្គានីស្ថាន (SIGAR) ឡើងវិញ ដែលចងក្រងទិន្នន័យបង្ហាញឱ្យដឹងថា ការថយចុះនេះកើតឡើងនៅពេលការគ្រប់គ្រង ឬឥទ្ធិពលរបស់ក្រុងកាប៊ុលលើសង្កាត់ក្នុងប្រទេសអាហ្វហ្គានីស្ថានធ្លាក់ចុះ។ SIGAR និយាយថា មានតែ ៥៣,៨ ភាគរយនៃសង្គាត់ចំនួន ៤០៧ របស់ប្រទេសអាហ្វហ្គានីស្ថានស្ថិតក្រោមការគ្រប់ គ្រងរបស់រដ្ឋាភិបាល។ ក្រុមអ្នកជំនាញនៅអាហ្វហ្គានីស្ថាននិយាយថាចំនួននេះនៅទាប។