យន្តហោះចម្បាំងរុស្ស៊ី Su-27 បណ្តេញយន្តហោះចម្បាំង F-15 នៅកណ្តាលអាកាស

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៩

យន្តហោះចម្បាំងធុន Su-27 ត្រូវថតជាប់កំពុងបណ្តេញយន្តហោះ F-15 ខណៈ​ដែលយន្តចម្បាំងទាំងពីរហោះហើរដោយគ្រោះថ្នាក់ដោយសារតែចម្ងាយនៅជិតគ្នាបំផុត។

ឃ្លីបវីដេអូរមានរយៈពេល៤០វិនាទីបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍បង្ហាញពីទិដ្ឋភាពហាក់ដូចជាយន្តហោះចម្បាំងប្រភេទ F-15 ហោះហើរនៅចម្ងាយឆ្ងាយដែលមើលឈ្មោះមិនឃើញ។ គេមើលឃើញយន្តហោះចម្បាំង Su-27 កំពុងហោះខិតជិតយន្តហោះដែលផលិតដោយអាមេរិកដោយវាហោះនៅទន្ទឹមគ្នា។

ខណៈដែលយន្តហោះទាំងពីរនេះហោះនៅជិតគ្នាយ៉ាងខ្លាំង យន្តហោះ Su-27 ធ្វើឱ្យយន្ត ហោះ F-15 បង្ខំចិត្តហោះហើរងាកចេញរហូតទៅបាត់មើលលែងឃើញ។ គេមិនច្បាស់ទេថា វីដេអូរនេះថតនៅពេលណា និងកន្លែងណា។

 

LEAVE A REPLY

Please enter your comment!
Please enter your name here