ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
ក្រុមអង្គការជ្រុលនិយមរដ្ឋអ៊ីស្លាម (IS) បានបំផ្លាញប្រាសាទបេតិកភណ្ឌពិភពលោកនៅចុងខែធ្នូឆ្នាំមុន។ របបយោធាលោក Asad គ្រប់គ្រងអស់រយៈពេល១ឆ្នាំ៩ខែមកហើយ ប៉ុន្តែបេតិកភណ្ឌ ពិភពលោកនៅមជ្ឈឹមបូព៌ាត្រូវបំផ្លាញយ៉ាងខ្ទេចខ្ទី។ (Palumira = Fumiaki Sonama) ទីក្រុង Oasis ជាកន្លែងកណ្តាលវាលខ្សាច់ប្រទេសស៊ីរីដែលហួតហែង។ នោះគឺជាតំបន់ Palumira។
វាបានក្លាយជាតំបន់ដនៃទីក្រុងរ៉ូមនៅសតវត្សទី១មុនគ.ស។ ក្រោយមកវាត្រូវបានគេផ្តល់សិទ្ធិឱ្យបង្កើតរដ្ឋាភិបាលដោយខ្លួនឯង ទោះបីជាវារីកចំរើនជាទីក្រុងផ្សារទំនើបចរចាភ្ជាប់ពាណិជ្ជកម្មខាងកើតនិងខាងលិចក៏ដោយ ប៉ុន្តែវាត្រូវបានវាយប្រហារដោយកងទ័ពរ៉ូមដើម្បីពង្រីកតំបន់ត្រួតពិនិត្យ ហើយត្រូវបំផ្លាញនៅក្នុងឆ្នាំ២៧៣។
ប្រាសាទនេះជាទិសដៅទេសចរណ៍ដ៏ពេញនិយមដែលហៅថា Petra នៅYorudan និង Persepolis នៅអ៊ីរ៉ង់ និងជា “ប្រាសាទ 3P នៅមជ្ឈឹមបូព៌ា”។ នៅក្នុងសង្រ្គាមស៊ីវិលវាបានក្លាយជាផ្លូវគោលដៅ សំរាប់ធ្វើចរាចរ ប្រជាពលរដ្ឋមិនអាចទៅក្បែរនោះបានទេ។ រហូតមកដល់ពេលនេះពួកឆ្មាំសន្តិសុខ Asado បានដកទព័ចេញហើយ ដូចជាមិនមាននៅប្រាសាទទៀតទេ។
ទីសក្ការបូជាដ៏សំខាន់នៃប្រាសាទ Bell ដែលមានទំហំធំបំផុតនៅឯប្រាសាទព្រះពុទ្ធសាសនាPalumira ត្រូវបានកសាងឡើងក្នុងរយៈពេល៣២ឆ្នាំ។ វាមានទទឹងប្រហែល៤០ម៉ែត្រ មានជម្រៅ១៤ម៉ែត្រ និង មានកម្ពស់១៤ម៉ែត្រ ហើយត្រូវបានបំផ្លាញទាំងស្រុងដោយការបំផ្ទុះគ្រាប់បែករបស់ពួកIS។ បំណែកថ្ម ដែលមានទំហំ១ម៉ែត្រគេមើលឃើញគំរូរបស់ Korinto។ ឥឡូវនេះនៅសល់តែខ្លោងទ្វារទេ។
ប្រាសាទ Balu Shammin ប្រហែល១គីឡូម៉ែត្រភាគពាយព្យនៃប្រាសាទ Bell ត្រូវបានសាងសង់ឡើង នៅសតវត្សទី២ដើម្បីប្រារព្ធពិធីភ្លៀងព្រះ ប៉ុន្តែវាគ្មានដានអ្វីនៅសេសសល់ទេ។ វិមានជ័យជំនះ ដ៏ ស្រស់ស្អាតបានកសាងឡើងក្នុងពេលតំណាលគ្នានោះដែរតែមកដល់ពេលនេះមិនអាចរក្សារូបរាង ដើមរបស់វាទេ។