កងទ័ពអូស្ត្រាលីវាយប្រហារតាមអាកាសអាចសម្លាប់ជនស៊ីវិលអ៊ីរ៉ាក់ជាច្រើននាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩

កងកម្លាំងការពារអូស្ត្រាលី (ADF) និយាយថា យន្ដហោះចម្បាំងវាយប្រហារតាមអាកាសទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់អាចបណ្តាលឱ្យប៉ះពាល់ដល់ជនស៊ីវិល១៨នាក់ស្លាប់។ ឧបទ្ទវហេតុបានកើតឡើងនៅឆ្នាំ២០១៧ គឺជាបទបញ្ជារបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការដណ្តើមយកទីក្រុងមូស៊ុលត្រលប់មកវិញ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមកងកម្លាំង ADF បាននិយាយថា មិនទាន់អាចកំណត់ឱ្យបានច្បាស់ថា កងកម្លាំងរបស់ខ្លួន នៅក្នុងការវាយប្រហារកងកម្លាំងចំរុះមួយ ឬកងកម្លាំងផ្សេងទៀត ដែលសម្លាប់ជនស៊ីវិលនោះទេ។ មន្រ្តីយោធាបាននិយាយថា ការស្លាប់នេះគឺជាសោកស្តាយខ្លាំងណាស់។

មេបញ្ជាការកងទ័ពអាកាស លោក Mel Hupfeld បាននិយាយថា កងកម្លាំងជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី F / A-18F Super Hornets បានទម្លាក់គ្រាប់បែកទៅលើក្រុមសកម្មប្រយុទ្ធ IS នៅតំបន់លំនៅដ្ឋានមួយកន្លែង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ តាមសំណើរបស់កងកម្លាំងមូលដ្ឋានអ៊ីរ៉ាក់។

ជាមួយគ្នានេះផងដែររ ក៏មានការប៉ះទង្គិចដាច់ដោយឡែកមួយទៀងដោយកងកម្លាំងចម្រុះ ហើយគេមិនបានកំណត់អត្តសញ្ញាណ ក្នុងពេលដំណាលគ្នានៅតាមផ្លូវដដែលផងដែរ។ មេបញ្ជាការកងទ័ពអាកាស លោក Mel Hupfeld បាននិយាយថា បើទោះជាការស្ទាបស្ទង់មតិក្រោយការធ្វើការប៉ះទង្គិច មិនបានរកឃើញការស្លាប់របស់ជនស៊ីវិលក៏ដោយក៏របាយការណ៍ ស្តីពីការស្លាប់និងរបួសត្រូវបានចេញផ្សាយទៅវិញ ។

ការចោទប្រកាន់នេះលើកឡើងជាសាធារណៈចេញជាលើកដំបូងដោយក្រុម Airwars ជាក្រុមឃ្លាំមើលការស្លាប់របស់ជនស៊ីវិល ដែលបានលើកឡើងថាមានមនុស្សរហូតដល់៣៤នាក់ស្លាប់ឯនោះ។ បន្ទាប់ពីការស៊ើបអង្កេតមួយចាប់ផ្តើមកាលពីខែមករាឆ្នាំមុន ក្រុម ADF បានកំណត់ថាជនស៊ីវិលពី៦ ទៅ១៨នាក់សម្លាប់ដោយអចេតនា នេះជាតួលេខមួយផ្អែកលើការប៉ាន់ស្មានដង់ស៊ីតេប្រជាជននៅតំបន់នោះ។

អាកាសយានិក និងអ្នកធ្វើការសម្រេចចិត្តបានចូលរួមក្នុងដំណើរការកំណត់គោលដៅតាមអ្វីៗដែលអាចធ្វើបានដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល តែនៅពេលខ្លះមិនអាចទៅរួចនោះទេ។ មេបញ្ជាការកងទ័ពអាកាស លោក Hupfeld បាននិយាយថា ការវាយប្រហាររបស់អូស្ត្រាលីវាយលុកគោលដៅយ៉ាងត្រឹមត្រូវ ហើយត្រូវបានអនុវត្តតាមរពង្រាងកិច្ចព្រមព្រៀង។ ជាលទ្ធផលគ្មានការដាក់ពិន័យ ឬសកម្មភាពណាមួយនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here