អគារនៅទីក្រុង Aleppo ដួលរលំសម្លាប់មនុស្សចំនួន១១នាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ ដែលរួមទាំងកុមារ៤នាក់ ត្រូវសម្លាប់នៅខណៈផ្ទះសម្បែងខូចខាតដោយសារសង្គ្រាមនៅក្នុងទីក្រុង Aleppo ។ ក្មេងម្នាក់នៅរស់រានមានជីវិតពីការដួលរលំផ្ទះសម្បែងនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម នៅស្រុក Salaheddin ដែលត្រូវបន្ទុះដោយស៊ីរី និងរុស្ស៊ី មុនពេលចូលកាន់កាប់។

ប្រជាពលរដ្ឋបានកំពុងរស់នៅក្នុងគំនរបាក់បែកទូទាំងប្រទេសស៊ីរី ដោយការសាងសង់ឡើងវិញតិចតួចផងដែរ។រហូតមកដល់ពេលនេះអាជ្ញាធរប្រទេសស៊ីរីផ្តោតការយកចិត្តទុកដាក់លើការស្តាយហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ប្រទេសទាំងមូលផងដែរ។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មានអគារផ្សេងៗទៀតនៅក្នុងស្រុក Salaheddin ជិតនៅក្នុងប្លុកអគារកម្ពស់៥​​ជាន់បាក់ធ្លាក់នៅជិតៗក្រោយការដួលរលំ។ យោងតាមទិន្នន័យផ្កាយរណបរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧ បានលើកឡើងថាសំណង់ជាង២៥,០០០អគារនៅក្នុងទីក្រុងនេះបានទទួលរងការខូចខាតទាំងស្រុង។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មានការស្ថាបនាលំនៅដ្ឋានចំនួនតិចតួចជាលក្ខណៈឯកជន​នៅទីក្រុងនេះផងដែរ។ការដួលរលំអគារនេះគូសបញ្ជាក់អំពីបញ្ហាអគារមិនមានសុវត្ថិភាព ដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ដែលមិនទាន់ស្ថាបនាឡើងវិញ។

ទីក្រុងទាំងមូល និងតំបន់ជាយក្រុងត្រូវបំផ្លាញដោយការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលស៊ីរី ក្រុមឧទ្ទាម និងក្រុមរដ្ឋអ៊ីស្លាម (IS) ដោយរដ្ឋាភិបាលស៊ីរីសម្ព័ន្ធមិត្តរុស្ស៊ីនិងក្រុមចម្រុះដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមទាំងអស់ ដោយធ្វើការវាយប្រហារតាមអាកាសរាប់ពាន់ដងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here