ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍នៅថ្ងៃចន្ទថា ក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមគ្រប់គ្រងលើការចរចារជាមួយចលនាតាលីបង់ទាំងស្រុង និងដឹកនាំពួកគេក្នុងភាពសម្ងាត់។
លោកមានប្រសាសន៍ថា “មានតម្រូវការក្នុងការស្វែងរកដំណោះស្រាយនយោបាយក្រៅពីការដោះស្រាយបញ្ហាសន្តិសុខ។ ប្រទេសរុស្ស៊ីអំពាវនាវឱ្យមានការសន្ទនាគ្នានៅប្រទេសអាហ្វហ្គានីស្ថានដែលនឹងពាក់ព័ន្ធនឹងរដ្ឋាភិបាល និងចលនាតាលីបង់”។
អ្នកការទូតកំពូលប្រទេសរុស្ស៊ីបន្ថែមថា ជនជាតិអាមេរិកត្រូវអញ្ជើញជាទៀងទាត់ដើម្បីពិគ្រោះយោបល់ ប៉ុន្តែពួកគេចូលចិត្តកិច្ចប្រជុំដែលមានអ្នកចូលរួមតិច។ លោកបញ្ចាក់ថា មនុស្សគ្រប់គ្នាយល់ស្របការចរចារវាងរដ្ឋាភិបាល និងពួកតាលីបង់គឺជៀសមិនរួច។ ប៉ុន្តែបណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកព្យាយាមស្វែងរកការពិភាក្សា និងធ្វើកិច្ចចរចាដោយសម្ងាត់។