កងកម្លាំងទ័ពអាកាសបារាំងធ្វើការវាយប្រហារលើក្រុមប្រដាប់អាវុធលីប៊ីក្នុងប្រទេសឆាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានក្រសួងការពារជាតិបារាំងនិយាយថា កងកម្លាំងទ័ពអាកាសបារាំង ធ្វើអន្តរាគមន៍នៅភាគខាងជើងប្រទេសឆាដ និងធ្វើការវាយប្រហារតាមអាកាស​លើក្រុមប្រដាប់អាវុធចេញពីប្រទេសលីប៊ី។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃអាទិត្យ ហើយចូលរួមជាមួយកងទ័ពឆាដ។ យន្តហោះល្បាត Mirage2000 ចំនួន៤០គ្រឿងមកពីប្រទេស​លីប៊ីជ្រៀតជ្រែកចូលទៅក្នុងទឹកដីឆាដ។ ក្រសួងការបរទេសនិយាយថា មានអន្តរាគមន៍ឆ្លើយតបទៅនឹងការស្នើសុំពីអាជ្ញាធរឆាដ ជួយរារាំងការរីកចំរើននៃអរិភាពនេះ  និងបំបែកកម្លាំង។

ប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្វើទស្សនកិច្ចក្នុង​ប្រទេស ឆាដនៅខែធ្នូហើយអះអាងជាថ្មីពីការគាំទ្ររបស់ប្រទេសបារាំងចំពោះកងកម្លាំងប្រឆាំងរបស់ អាហ្វ្រិកចំពេលមានការព្រួយបារម្ភអន្តរជាតិអំពីភាពវឹកវរនៅក្នុងប្រទេសលីប៊ី។  លោក Macron ជួបជាមួយទាហានបារាំង​ដែលដាក់ពង្រាយកម្លាំងក្នុង​តំបន់​សាហេល​ជាមួយ​ប្រតិបត្ដិ​ការ Barkhane ដែលជាបេសកកម្មយោធាធំបំផុតនៅក្រៅប្រទេសបារាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here